**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

មនុស្ស ៤នាក់បានរងរបួស ក្នុងការផ្ទុះនៅឃ្លាំងរក្សាទុកគ្រាប់បែកមិនទាន់ផ្ទុះ នៅឯមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក

តូក្យួ៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP មនុស្សចំនួន ៤នាក់បានរងរបួស ក្នុងការផ្ទុះនៅឃ្លាំងរក្សាទុកគ្រាប់បែកមិនទាន់ផ្ទុះ នៅឯមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក នៃតំបន់កោះ Okinawa ប្រទេសជប៉ុន នាថ្ងៃចន្ទ ទី៩ ខែមិថុនានេះ ប៉ុន្តែស្ថានភាពពួកគេមិនធ្ងន់ធ្ងរទេ។

តាមមន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់ លោក Akira Kamiunten សមាជិកកងកម្លាំងស្វ័យការពារជប៉ុន (SDF) នៅមូលដ្ឋានទ័ពអាកាស Kadena បានធ្វើការបោសសម្អាត ដើម្បីពិនិត្យរកគ្រាប់បែកដែលអាចផ្ទុះ។ អំឡុងពេលនោះ ស្រាប់តែមានការផ្ទុះឡើងធ្វើឱ្យសមាជិក SDF បុរស ៤នាក់រងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ កាសែតក្នុងស្រុកបានរាយការណ៍ថា គ្មាននរណាម្នាក់ ក្នុង ចំណោម អ្នក របួស រងការគំរាម កំហែង ដល់ អាយុ ជីវិតនោះទេ។

គួរបញ្ជាក់ថា អំឡុងសង្គ្រាមលោកលើកទី ២ ជប៉ុនប្រើប្រាស់កោះ Okinawa ជាតំបន់ទ្រនាប់ ដើម្បីទប់ស្កាត់កងកម្លាំងរបស់សហរដ្ឋអាមេរិក។ ជាងមួយភាគបួននៃប្រជាជនស៉ីវិលរស់នៅលើកោះដ៏ធំមួយនេះ បានស្លាប់នៅក្នុងសមរភូមិឆ្នាំ ១៩៤៥។ ក្រោយមក នៅឆ្នាំ ១៩៧២ របបគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនៅទីនោះ បានបញ្ចប់ដោយសន្ធិសញ្ញារួមគ្នា និងបន្សល់ទុកនូវមូលដ្ឋានទ័ពមួយចំនួន។ សព្វថ្ងៃ ៧០ភាគរយនៃកោះ Okinawa ត្រូវបានប្រើប្រាស់ជាមូលដ្ឋានទ័ពអាមេរិកនៅជប៉ុន និងមានច្រើនជាងពាក់កណ្តាលនៃវត្តមានទាហានអាមេរិកសរុប ៥០ ០០០នាក់៕

អត្ថបទដែលជាប់ទាក់ទង