**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

អ៊ីស្រាអែលយល់ព្រមលើសំណើបទឈប់បាញ់របស់អាម៉េរិកនៅតំបន់ហ្កាហ្សា

វ៉ាស៊ីនតោន៖ អ៊ីស្រាអែលយល់ព្រមលើសំណើបទឈប់បាញ់របស់អាម៉េរិកនៅតំបន់ហ្កាហ្សា ខណៈក្រុមហាម៉ាសអះអាងកំពុងត្រួតពិនិត្យមើលផែនការនេះ។ នេះបើតាមសេតវិមានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី២៩ឧសភា។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា នាយករដ្ឋមន្ត្រី លោក បែនចាមីន នេតាន់យ៉ាហ៊ូ បានបង្ហើរសំឡេងប្រាប់ក្រុមគ្រួសារចំណាប់ខ្មាំងនៅហ្កាហ្សា ថា អ៊ីស្រាអែលបានទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលណែនាំដោយបេសកជនរបស់លោក ដូណាល់ ត្រាំ នៅមជ្ឈិមបូព៌ា គឺ លោក ស្វីវ វីតខូហ្វ (Steve Witkoff) ខណៈប្រព័ន្ធចែកចាយជំនួយស្បៀងអាហារនៅហ្កាហ្សា ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក ត្រូវបានពង្រីកទូលំទូលាយ។

យ៉ាងណា ការិយាល័យរបស់លោក នេតាន់យ៉ាហ៊ូ មិនបានបញ្ជាក់លើរបាយការណ៍នេះទេ ប៉ុន្តែអ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូលីន ឡេវីត (Karoline Leavitt) បានប្រាប់អ្នកសារព័ត៌មានថា អ៊ីស្រាអែលបានចុះហត្ថលេខាលើសំណើនេះហើយ។

ប្រភពមួយបានអះអាងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងដែលបានស្នើឡើង នឹងរួមបញ្ចូលបទឈប់បាញ់រយៈពេល៦០ថ្ងៃ និងរំហូរនៃជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ទុរ្ភិក្សមួយនេះ។

ទោះជាយ៉ាងនេះក្ដី ក្រុមសកម្មប្រយុទ្ធហាម៉ាសបានលើកឡើងថា ខ្លួនកំពុងសិក្សាលើសំណើរនេះ ហើយកំពុងពិភាក្សាគ្នានៅឡើយ។ ជាមួយគ្នា មន្រ្តីជាន់ខ្ពស់របស់ក្រុមហាម៉ាសបានលើកឡើងថា អ៊ីស្រាអែលគ្មានបំណងក្នុងការបញ្ចប់សង្រ្គាម ដកកងទ័ព ឬផ្តល់ជំនួយ ដូចដែលក្រុមហាម៉ាសបានទាមទារនោះទេ។

ជាក់ស្តែង អ៊ីស្រាអែលបានទទូចឱ្យក្រុមហាម៉ាសដកអាវុធចេញទាំងស្រុង ហើយអំពាវនាវឱ្យចំណាប់ខ្មាំងទាំង ៥៨នាក់ ដែលនៅតែឃុំខ្លួននៅតំបន់ហ្កាហ្សា ត្រូវតែដោះលែងវិញ មុននឹងយល់ព្រមបញ្ចប់សង្រ្គាម។ ប៉ុន្តែក្រុមហាម៉ាសបានទាត់ចោលការទាមទារ ជុំវិញការទម្លាក់អាវុធ ហើយជំរុញឱ្យអ៊ីស្រាអែល ត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីតំបន់ហ្កាហ្សា ហើយប្តេជ្ញាបញ្ចប់សង្គ្រាមទាំងស្រុង។

មូលនិធិមនុស្សធម៌ហ្កាហ្សា ជាក្រុមឯកជនគាំទ្រដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បាននិងកំពុងពង្រីកការចែកចាយជំនួយរបស់ខ្លួនទៅកាន់តំបន់រងគ្រោះ ដោយសង្គ្រាមមួយនេះ។ គួរបញ្ជាក់ថា យុទ្ធនាការរបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង៥៤០០០នាក់៕

អត្ថបទដែលជាប់ទាក់ទង