សម្តេចតេជោ៖ កម្ពុជានៅតែទទូចចង់បានការកសាងខ្សែព្រំដែនមួយជាមួយមិត្តជិតខាងទាំងអស់ ជាខ្សែព្រំដែនមិត្តភាព សាមគ្គីភាព

ភ្នំពេញ៖ ក្នុងឳកាសអញ្ជើញថ្លែងសារពិសេស ពីសាលប្រជុំពេញអង្គនៃវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែទទូចចង់បានការកសាងខ្សែព្រំដែនមួយជាមួយមិត្តជិតខាងទាំងអស់ ជាខ្សែព្រំដែនមិត្តភាព សាមគ្គីភាព។
សម្តេចតេជោ បានឲ្យដឹងថា ខឿនការពារជាតិពីសំណាក់ប្រជាពលរដ្ឋ គឺពិតជាខ្លាំង ខណៈមានយុវជនម្នាក់ ដែលកំពុងធ្វើការនៅអង្គការក្រៅរាជរដ្ឋាភិបាល បានប្រកាសចូល បុណ្យសព ព្រឹន្ទបាលឯក ដែលបានពលីជីវិត ដោយសារទាហានថៃលួចឆ្មក់បាញ់នោះ ១ម៉ឺនដុល្លារ។
សម្ដេចតេជោបន្តថា “មានអ្នកខមិនសួរខ្ញុំថា ថៃបានត្រៀមយន្តហោះរួចហើយ តើកម្ពុជាបានត្រៀមឬនៅ? សម្ដេចតេជោ បានបញ្ជាក់ថា «កម្ពុជាជាពិសេស តេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្ដសង្គ្រាម»។
សម្ដេចតេជោបន្ថែមថា កម្ពុជាមានសំណាញ់មេឃ, សំណាញ់មេឃគ្រាប់ពីក្រោមទៅលើមេឃ។ បើយន្តហោះៗទៅខ្ពស់ធ្វើអីមិនបានទេ ប៉ុន្ដែតែហានតែហោះចុះមកក្រោម គឺត្រូវសំណាញ់មេឃកកម្ពុជាហើយ។
ជាមួយគ្នានេះសម្ដេចតេជោផ្ដាំទៅអ្នកខមិនក្នុងផែកសម្ដេចដែលមានបំណង់អុចអាលថា «កម្ពុជាជាពិសេស តេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្ដសង្គ្រាម»។ បើថៃត្រៀមយន្តហោះរួចហើយ កម្ពុជាក៏បានត្រៀមអាវុធបាញ់យន្តហោះរួចហើយដែរ៕
