**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី ” កិច្ចការរដ្ឋបាល និង បណ្ណសារ”

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី ” កិច្ចការរដ្ឋបាល និងបណ្ណសារ” ដល់មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត ក្រុង-ស្រុក និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រារព្ធធ្វើនៅសាលប្រជុំធំ នៃសាលាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី បានមានប្រសាសន៍ ជំរុញដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លេីការកែទម្រង់ដើម្បីអភិបាលកិច្ចល្អ បន្តការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីកសាង ឱ្យបាននូវរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព ភាពខ្លាំង ស្អាតស្អំ វៃឆ្លាត និងផ្តោតលើប្រជាជន ដោយត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដមបញ្ជាក់ថា ដោយអនុវត្តតាមស្មារតីនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដាក់គោលដៅដោយកំណត់យក ខេត្តបន្ទាយមានជ័យ ជាខេត្តគំរូ ក្នុងការផ្តល់សេវាសាធារណៈ ដោយផ្តល់ការឧបត្ថម្ភគាំទ្របន្ថែមដល់ មន្រ្តីបង្គោល សំខាន់ៗនៅមូលដ្ឋានរួមមាន៖ នៅរដ្ឋបាលក្រុង ស្រុក បានផ្តល់លទ្ធភាពបន្ថែមបុគ្គលិកស្ម័គ្រចិត្ត២រូប និងនៅតាមរដ្ឋបាលឃុំ សង្កាត់ បន្ថែមបុគ្គលិកស្ម័គ្រចិត្ត១រូប ដើម្បីពន្លឿនការផ្តល់សេវាអត្រានុកូលដ្ឋាន និងឧបត្ថម្ភដល់ប៉ុស្តិនគរបាល រដ្ឋបាលឃុំ សង្កាត់ ដែលនៅឆ្ងាយពីអធិការដ្ឋាន ឯកឧត្ដម ឌិត ទីណា ក៏បានឧបត្ថម្ភថវិកាក្នុងការធ្វេីដំណេីរ ដើម្បីពន្លឿនការផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ។ល។

ជាមួយគ្នានោះឯកឧត្ដម អភិបាលខេត្ត លើកទឹកចិត្តដល់មន្រ្តីទាំងអស់ ត្រូវខិតខំយកចិត្តទុក ដាក់សិក្សាស្រាវជ្រាវបន្ថែម លើជំនាញឯកទេសពាក់ព័ន្ធសំខាន់ៗដូចជា កុំព្យូទ័រ និងភាសាបរទេស ជាពិសេស ភាសាអង់គ្លេស ពីព្រោះចំណេះដឹងទាំងនេះវាមានទំនាក់ទំនងជាមួយកិច្ចការការិយាល័យ ការងាររដ្ឋបាល និងបណ្ណសារ៕

អត្ថបទដែលជាប់ទាក់ទង