**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធាន-អនុប្រធាន គណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធាន-អនុប្រធាន គណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ។

លោក ស្រ៊ុន ស្រ៊ន់ ប្រធាន ស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានអានរបាយការណ៍សកម្មភាពសង្ខេបការងារ និងលទ្ធផលសំខាន់ៗ របស់ស.ស.យ.ក. ខេត្ត ដែលគូសបញ្ជាក់ពីការចូលរួមរបស់យុវជនខេត្តកំពង់ស្ពឺ ក្នុងសកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងការចូលរួមកម្មវិធីនានា ជាពិសេសសកម្មភាពយុវជន ក្នុងការចូលរួមគាំទ្រអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស ស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានលើកឡើងថា សមាជិក ស.ស.យ.ក ខេត្តកំពង់ស្ពឺ អរគុណចំពោះលោក ហ៊ុន ម៉ានី ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ចំពោះយុវជន និងផ្តល់ភាពកក់ក្តៅដល់ ស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងមូល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ក៏ដូចជាសង្គមជាតិទាំងមូល ក្រោមទិសស្លោក «រួមគ្នាដើម្បីកំពង់ស្ពឺ»។

ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានផ្ដល់ជាបរិយាកាស និងកិច្ចសហការយ៉ាងល្អប្រសើរ ជាមួយសមាជិក សមាជិកា ស.ស.យ.ក.ខេត្តកំពង់ស្ពឺ ក្នុងការអនុវត្តកិច្ចការងារសង្គមនៅក្នុងរយៈកាលកន្លងមក។ ជាមួយគ្នានោះ ស.ស.យ.ក គ្រប់ជាន់ថ្នាក់ ត្រូវបន្តពង្រីកសកម្មភាពការងារ ឲ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត សំដៅទាក់ទាញយុវជន និងដណ្តើមបាននូវសមានចិត្តពីមហាជនទូទាំងខេត្ត។

ឯកឧត្ដមបន្ថែមថា សមាជិកទាំងអស់ ត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត និងផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ការងារចូលរួមចំណែកជាមួយគ្រប់ភាគីពាក់ព័ន្ធ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋ កុមារកំព្រា ជនចាស់ជរា និងជនងាយរងគ្រោះនៅតាមមូលដ្ឋាន ដើម្បីឲ្យពលរដ្ឋមានការគាំទ្រពីមជ្ឈដ្ឋានមហាជន និងយុវជន ក្នុងបុព្វហេតុ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នេះហើយជាគុណតម្លៃ និងបុព្វហេតុ នៃសកម្មភាពទាំងឡាយរបស់ ស.ស.យ.ក. ដែលបានបង្កប់នូវអត្ថន័យលើសពីគ្រាន់តែជារូបភាព។ ចំពោះ «ការចូលរួមសកម្មភាពជាមួយ ស.ស.យ.ក. គឺជាការចូលរួមដោយគ្មានលក្ខខណ្ឌ» ក្នុងន័យនេះ ការចូលរួមក្នុងកិច្ចការងារស្ម័គ្រចិត្ត ឬក៏សកម្មភាពរបស់ស.ស.យ.ក. មិនអាចទាមទារវិញនៅដំណែង ឬក៏តួនាទីណាមួយនោះទេ។

ឯកឧត្ដមបានបន្ដថា តាមរយៈវេទិកា ស.ស.យ.ក. សមាជិក សមាជិកាម្នាក់ៗ អាចបង្ហាញសមត្ថភាពខ្លួនបាន ដោយចាប់ផ្តើមអនុវត្តពីសកម្មភាពតូចៗ ផ្សាភ្ជាប់ជាមួយនឹងមនសិការ ឆន្ទះពុះពារ ភាពច្នៃប្រឌិតក្នុងការបំពេញភារកិច្ចការងារ។

ឯកឧត្ដមសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តការងារស្ម័គ្រចិត្ត ដោយមិនរំពឹងទុកនូវការតបស្នង និងតួនាទីរបស់សមាជិក សមាជិកាណាម្នាក់ គឺបានបង្ហាញនូវសក្ខានុពលរបស់ពួកគេ សម្រាប់ថ្នាក់ដឹកនាំធ្វើការវិនិច្ឆ័យលក្ខណៈសម្បត្តិ ដើម្បីផ្តល់ឱកាសឲ្យបំពេញកិច្ចការងារធំណាមួយ។

សូមជម្រាបជូនថា សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ចំនួន២១៦រូប ត្រូវបានប្រកាសទទួលស្គាល់ ដោយក្នុងនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ត្រូវបានតែងតាំងជា ប្រធានកិត្តិយសស.ស.យ.ក. ខេត្តកំពង់ស្ពឺ ដោយមានលោក ស្រ៊ុន ស្រ៊ន់ ជាប្រធាន៕

អត្ថបទដែលជាប់ទាក់ទង