**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួ ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រងសាលា ក្រុមប្រឹក្សាវិទ្យាសាស្ត្រ សាស្ត្រចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ២,០០០អង្គ/នាក់។

ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃបេសកកម្មរបស់ខ្លួន សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជាបន្តបន្ទាប់ សម្រាប់ការអនុវត្តសកម្មភាពអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេលជាង៣០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២៤ កន្លងមកនេះ សាលាសម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ៣០,២២៦ នាក់ (នារី ៦,៨៧៤ នាក់ ស្មើ ២២,៧៤%) ក្នុងនោះរួមមាន៖ សិស្សមន្ត្រីជាន់ខ្ពស់, សិស្សមន្ត្រីមធ្យម, សិស្សមន្ត្រីក្រមការ, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់, កម្មសិក្សាការីមន្ត្រីមធ្យម, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល, កម្មសិក្សាការីមន្ត្រីក្រមការ, សិស្សមន្ត្រីក្របខណ្ឌថ្មី និងសិក្ខាកាមវគ្គខ្លី។

ដោយឡែក ជ័យលាភីដែលត្រូវទទួលវិញ្ញាបនបត្រ ឆ្នាំ២០២៤ នារសៀលនេះ មានចំនួនសរុប ៦៦៧នាក់ (នារី ១៤៧នាក់, ព្រះសង្ឃ១១អង្គ) រួមមាន៖ ១).វិក្រឹតការមន្ត្រីជាន់ខ្ពស់ ចំនួន ៩៨នាក់ (នារី ១៥នាក់, ព្រះសង្ឃ ៧អង្គ), ២).វិក្រឹតការមន្ត្រីមធ្យម ចំនួន ២៣៥នាក់ (នារី ៤៩នាក់), ៣).វិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ៤១នាក់ (នារី ១១នាក់, ព្រះសង្ឃ ៤អង្គ), ៤).វិក្រឹតការមន្ត្រីក្រមការ ចំនួន ១៦នាក់ (នារី ៦នាក់), ៥).សិក្ខាកាមមន្ត្រីជាន់ខ្ពស់នៃសាកលវិទ្យាល័យការពារជាតិ ចំនួន ៩៨នាក់ (នារី ៦នាក់), ៦/សិក្ខាកាមមន្ត្រីមធ្យម ជំនាន់ទី៧ នៃក្រសួងបរិស្ថាន ចំនួន ២៣នាក់ (នារី ៩នាក់) និង ៧).សិក្ខាកាមមន្ត្រីខុទ្ទកាល័យនៃក្រសួង ស្ថាប័ន ចំនួន ១៦៥នាក់ (នារី ៥៧នាក់)។

ទន្ទឹមនេះ ឯកឧត្តមនាយកសាលា បានលើកឡើងថា ក្នុងឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣, សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការី ឆ្នាំ២០២៥ សរុបចំនួន ៩៧៨ នាក់ (នារី ២១០នាក់, ព្រះសង្ឃ២០អង្គ)។

បន្ថែមលើចំនួនទាំងនេះ ឯកឧត្តមបានបញ្ជាក់ថា សាលាបាននិងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០២៤ មកពីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ២,០២៤នាក់ (នារី ៨៧៩នាក់) និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សរុបចំនួន ១,៥៦៦នាក់ (នារី ៣៧០នាក់) និងវគ្គផ្សេងៗទៀត ក្នុងក្របខណ្ឌជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ៕

អត្ថបទដែលជាប់ទាក់ទង