**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អគ្គស្នងការរងនគរបាលជាតិ ណែនាំនាយកដ្ឋាននគរបាលទេសចរណ៍ បង្កើតក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតប និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ណែនាំនាយកដ្ឋាននគរបាលទេសចរណ៍ បង្កើតក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតប និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់គោលដៅទេសចរណ៍ទាំងអស់ នៅពេលមានការរាយការណ៍ ក៏ដូចជាពាក្យបណ្តឹងរបស់ពូកគាត់ ជាពិសេសនៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តសៀមរាប និងខេត្តកំពតជាដើម។

ការណែនាំនេះធ្វើឡើងក្នុងឱកាស ឧត្តមសេនីយ៍ឯក ចេវ ហាក់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការស្ដីពីការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងទេសចរណ៍បរទេស និងសេចក្តីណែនាំស្ដីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹង សម្រាប់ភ្ញៀវទេសចរ និងវិនិយោគបរទេស នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបញ្ជាក់ថា ការបង្កើតក្រុមការងារតាមដានឆ្លើយតប ដោះស្រាយ និងមានវិធានការណ៍ជាប្រចាំឲ្យបានទាន់ពេលវេលា រាល់ខំមិនដែលជាកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុម ការងារព័ត៌មាន និងប្រតិកម្មរហ័សនេះ នៅក្នុងអង្គភាពនាយកដ្ឋាននគរបាលទេសចរណ៍នេះ គឺដើម្បីផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងត្រូវឆ្លើយតប ដោះស្រាយ និងចាត់វិធានការណ៍បានឆាប់រហ័ស ពាក់ព័ន្ធទៅនឹងសន្តិសុខនៃវិស័យទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ឧត្តមសេនីយ៍ឯក បានបន្តថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនេះ ក៏ត្រូវតាមដានឆ្លើយតប ដោះស្រាយវាយបក និងចាត់វិធានការណ៍ចំពោះសារព័ត៌មាន ឬគណនីហ្វេកបុកទាំងឡាយណាដែលផុស និងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវតែធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានរាល់ព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កចលាចល បង្ខូចកិត្តិយសរបស់បុគ្គល និងអង្គភាព។

សូមជម្រាបថា ផែនការស្ដីពី ការពារសន្តិសុខ សុវត្តិភាព ជូនវិនិយោគិត នឹងអ្នកទេសចរណ៍បរទេសនេះ គឺសំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ជារកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែទទួលបានជោគជ័យ ធំធេងថែមទៀត ជាពិសេសរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងអ្នកទេសចរណ៍បរទេស ឲ្យចូលមកបណ្តាក់ទុនក៏ដូចជាធ្វើទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើង ជំរុញឲ្យសេដ្ឋកិច្ចជាតិ កាន់តែត្រូវបានអភិវឌ្ឍន៍ អត្រានៃភាពក្រីក្រកាន់តែត្រូវបានកាត់បន្ថយ។ ក្នុងនោះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបានបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សម្រាប់ជាបុព្វហេតុបម្រើដល់ ការវិនិយោគលើគ្រប់វិស័យ និងការអភិវឌ្ឍគោលនយោបាយជាតិស្តីពីរទេសចរណ៍។ បន្ថែមពីលើនេះ ត្រូវរក្សាការពារសន្តិសុខ សុវត្តិភាពជូនវិនិយោគិននិងអ្នករទេសចរណ៍បរទេសទាំងអស់ដែលបានទទួល ការអនុញ្ញាតឱ្យធ្វើធុរកិច្ច និងទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង