**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

ប្រធានប្រតិបត្តិនៃមូលនិធិមនុស្សធម៌ហ្គាហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានលាលែងពីតំណែង

ហ្សឺណែវ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក Jake Wood ប្រធានប្រតិបត្តិនៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានលាលែងពីតំណែងនៅថ្ងៃចន្ទនេះ ដោយអះអាងថា ផែនការចែកចាយជំនួយដ៏ចម្រូងចម្រាសរបស់មូលនិធិ មិនអាចឲ្យលោកគោរព «គោលការណ៍មនុស្សធម៌» បានទេខណៈដែលការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលទៅលើសាលារៀនមួយកន្លែងក្នុងទីក្រុងហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនដែលជ្រកកោននៅទីនោះរាប់សិបនាក់។

ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និងអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។ ទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សាភិបាល GHF បានប្រកាសថានឹងបន្តផែនការនេះ។

ទន្ទឹមនឹងវិបត្តិនៅ GHF ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀន Fahmi Al-Jarjawi ក្នុងទីក្រុងហ្គាហ្សា ដែលជាជម្រកជនភៀសខ្លួន បានសម្លាប់មនុស្សយ៉ាងតិច ៣៦នាក់នៅថ្ងៃចន្ទ។ ហេតុការណ៍នេះ បានបន្ថែមទៅលើការរិះគន់ជាអន្តរជាតិដែលកំពុងកើនឡើង ដោយប្រទេសអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល បានហៅការបាត់បង់ជីវិតជនស៊ីវិលថា «លែងអាចរាប់ជាសុចរិតទៀតបាន»។

គួរបញ្ជាក់ថា ការលាលែងពីតំណែងប្រធានមូលនិធិជំនួយ និងការបន្តសម្លាប់រង្គាលជនស៊ីវិល បានគូសបញ្ជាក់ពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅហ្គាហ្សា និងភាពបរាជ័យនៃយន្តការបច្ចុប្បន្ន ក្នុងការផ្តល់ជំនួយប្រកបដោយសុវត្ថិភាព និងគោលការណ៍ ខណៈប្រជាជន ២លាននាក់ប្រឈមនឹងគ្រោះទុរ្ភិក្ស៕

អត្ថបទដែលជាប់ទាក់ទង