**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់

ក្រុមហ៊ុន Guowang State Food Co., Ltd ត្រូវបានចាត់ការតាមច្បាប់ បន្ទាប់ពីបានបញ្ចេញទឹកកខ្វក់ បំពុលតំបន់ទឹកសាធារណៈ នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ភ្នំពេញ៖ក្រសួងបរិស្ថានបានអនុវត្តវិធានការច្បាប់យ៉ាងតឹរឹង នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ ចំពោះ ក្រុមហ៊ុន Guowang State Food Co., Ltd ដែលជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ ស្ថិតនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលត្រូវបានក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថាបានគ្រប់គ្រងនិងបញ្ចេញសំណល់រាវមិនត្រឹមត្រូវ ធ្វើឱ្យមានការបំពុលដល់អូរធម្មជាតិ និងធ្វើឱ្យមានត្រីងាប់មួយចំនួន។ ក្រុមហ៊ុននេះ បានប្រព្រឹត្តល្មើសនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា២៨៦ មាត្រា២៨៧  និងមាត្រា៦៤៤ និង មានត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៧២ ស្តីពីកិច្ចដំណើរការវាតម្លៃហេតុប៉ះពាល់បរិស្ថាន។

ចាប់ពីពេលនេះ ក្រសួងបរិស្ថានសម្រេចឱ្យផ្អាកការបញ្ចេញសំណល់រាវ ពីទីតាំងក្រុមហ៊ុន ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី។ ក្រុមហ៊ុនត្រូវពីន័យអន្តរការណ៍ជាប្រាក់ តាមការប្រព្រឹត្តល្មើស តាមមាត្រានៃច្បាប់ និងត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាត ទៅតាមការគណនាជាក់ស្តែង។ លើសពីនេះ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ធ្វើការកែសម្រូលអាងប្រព្រឹត្រិកម្មឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសឡើងវិញ។ ក្រោយការកែសម្រួលរួច ត្រូវធ្វើការបំពាក់ឧបកណ៍ស្វ័យត្រួតពិនិត្យ បញ្ចេញសំណល់រាវ និងស្នើសុំវាយតម្លៃ និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះ មិនទាន់មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA នៅឡើយទេ ដូចនេះត្រូវពន្លឿនក្នុងរៀបចំរបាយការណ៍ EIA តាមការកំណត់។ យោងតាមច្បាប់ជាធរមាន ក្នុងករណី មិនអនុវត្តតាមចំណុចវិធានការខាងលើ ក្រសួងនិងចាត់វិធានការបិទក្រុមហ៊ុនតែម្តង។

សូមបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្តែង ក្រុមការងារក្រសួងបរិស្ថាន ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ បានរកឃើញថា ក្រុមហ៊ុនបាននិងកំពុងដំណើអាជីវកម្ម កែច្នៃដំណាប់ស្វាយ  សម្រាប់ការនាំចេញ។ ក្រុមហ៊ុនបានរៀបចំអាងប្រព្រឹត្តិកម្មរួចរាល់ និងកំពុងដំណើរការសាកល្បង ប៉ុន្តែក្រុមការងារបានរកឃើញថា អាងនេះមានលក្ខណៈតូច ពុំអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់ប្រចាំថ្ងៃឡើយរបស់ក្រុមហ៊ុន ដែលមានចំនួន ៥០ ម៉ែត្រគូប/ថ្ងៃ។ បច្ចុប្បន្ន សំណល់រាត្រូវត្រូវបានបង្ហូរចូលស្រះស្តុកបណ្តោះអាសន្នចំចំនួន១ទីតាំង ទំហំ១ហិកតា។ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញបន្ថែមថា ទឹកអូរធម្មជាតិ ដែលស្ថិតនៅជាប់ទីតាំងក្រុមហ៊ុន (ចំណុចបំពង់លូបង្ហូរទឹកខ្វក់ចូល) មានលក្ខណៈខុសពីធម្មតា (ពណ៌ទឹកបាយ និងឡើងពពុះ) ហើយទឹកអូរនៅផ្នែកខ្សែទឹកខាងក្រោម នៃទីតាំងក្រុមហ៊ុន (ចម្ងាយប្រហែល៣ គ.ម ពីទីតាំងក្រុមហ៊ុន) ក៏មានលក្ខណៈដូចគ្នានឹងនៅចំណុច ក្បែរទីតាំងក្រុមហ៊ុន និងមានក្លិនស្អុយ។ ជារួមក្រុមការងារបានពិនិត្យឃើញថា ការគ្រប់គ្រងសំណល់រាវកន្លងមក មិនបានត្រឹមត្រូវឡើយ ដែលនាំមានសំណល់រាវចូលប្រភពទឹកអូរ ដែលជាហេតុបង្កឲ្យមានក្លិនស្អុយ និងមានត្រីងាប់។

ក្រសួងបរិស្ថាន សូមធ្វើការអំពាវនាវដល់ម្ចាស់ រោងចក្រ សហគ្រាស ឬក្រុមហ៊ុន ដែលកំពុងដំណើរការអាជីវកម្ម ដែលមានសក្តានុពលប្រភពបំពុលទាំងអស់ ចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមក្រមបរិស្ថាននិងធនធានធម្មជាតិនិងបទដ្ឋានគតិយុត្តនានាជាធរមាន ដែលមានចែងស្តីពីបរិស្ថាន និងសូមឈប់បង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាត ព្រោះវាជាអំពើខុសច្បាប់ ហើយដែលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិង ជាពិសេសសុខភាពប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង