**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ

សិស្សសាលា២នាក់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីបើកម៉ូតូបុករថយន្ត នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ក្មេងសិស្សសាលា២នាក់បាត់បង់ជីវិតភ្លាមៗក្រោយគ្រោះថ្នាក់ចរាចរណ៍បើម៉ូតូបុករថយន្ត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០០១/០០២   ក្នុងទីប្រជុំជននៅលើកំណាត់ផ្លូវជាតិលេខ១៥៦D ត្រង់ចំណុចផ្លូវបំបែកខាងត្បូងស្ពានវត្តអញ្ចាញ ស្ថិតក្នុងភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ តឹក ប៊ុនថង អធិការរង នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ ដំបូងមានរថយន្ត១គ្រឿងម៉ាកHYUNAI LIBERO ពណ៌ស ប្រភេទដឹកទំនិញ ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខកំពង់ចាម2A- 8578 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៦D ក្នុ ងទិសដៅពីលិចទៅកើត  លុះដល់ចំណុចខាងលើ បានបត់ឆ្វេងប្តូរគន្លងគោលដៅឡើងស្ពានវត្តអញ្ចាញ ស្របពេលមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខបន្ទាយមានជ័យ1Z-3291 បានធ្វើដំណើរទិសដៅពីកើតទៅលិច (បញ្រ្ចាស់ទិសគ្នា) ក្នុងល្បឿនលឿនបណ្តាលឲ្យហ្រ្វាំងមិនទាន់ក៏បុកចំថ្ពាលមុខរថយន្តចំហៀងខាងស្តាំពេញទំហឹងគ្រោះថ្នាក់កើតឡើងតែម្តង។

លោកអធិការរងបានបញ្ជាក់ថា៖ក្រោយគ្រោះថ្នាក់មានម នុស្ស២នាក់បានស្លាប់ ជាសិស្សសាលា៖១/អ្នកបើកបរម៉ូតូឈ្មោះសុង ម៉ាណែត ភេទប្រុស អាយុ១៥ ឆ្នាំសិស្ស រស់នៅភូមិអង្ករខ្មៅ ឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ពាក់មួកសុវត្ថិភាពស្លាប់និងកន្លែងកើតហេតុ។ ២/អ្នករួមដំណើរម៉ូតូឈ្មោះសូថាន់វ៉ា ភេទប្រុស អាយុ ១៥ឆ្នាំសិស្ស នៅភូមិស្ទឹងចាស់ ឃុំមង្គលបូរី ខេត្តបន្ទាយមានជ័យមិនពាក់មួកសុវត្ថិភាពស្លាប់និងកន្លែងកើតហេតុ។ សពក្មេងរងគ្រោះទាំង២នាក់ខាងលើត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុគេចខ្លួនបាត់បន្សល់ទុកតែរថយន្តបង្កហេតុ។ម៉ូតូខូចខាតធ្ងន់០១គ្រឿងនិងរថយន្តខូចខាតស្រាល០១គ្រឿងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីបណ្តោះអាសន្ន។មូលហេតុអ្នកបើកបររថយន្តបត់ឆ្វេងប្តូរគន្លងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបរម៉ូតូមានល្បឿនលឿន៕

អត្ថបទដែលជាប់ទាក់ទង