រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រវាងរដ្ឋបាលខេត្តមណ្ឌលគិរី កម្ពុជា និងខេត្តដាក់ណុង វៀតណាម

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ សន្និបាតបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រវាងរដ្ឋបាលខេត្តមណ្ឌលគិរី កម្ពុជា និងខេត្តដាក់ណុង វៀតណាម ឆ្នាំ២០២២-បច្ចុប្បន្ន និងលើកទិសដៅអនុវត្តបន្ត។
សន្និបាតធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហោ វ៉ាន់មើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងជាប្រធាន ប្រតិភូខេត្តដាក់ណុង ដោយមានការអញ្ជេីញចូលរួមពីសំណាក់ មេបញ្ជាការ កងកម្លាំងទាំងបី លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ នៃភាគីទាំងពីរ សន្និបាតប្រព្រឹត្តទៅនៅសាលប្រជុំអគារ «ខ» រដ្ឋបាលសាលាខេត្ត៕

