**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

រុស្ស៉ីបើកការវាយប្រហារដោយយន្តហោះដ្រូនលើអ៊ុយក្រែន សម្លាប់ស្រ្តីម្នាក់ និងមនុស្ស៣នាក់ផ្សេងទៀតរងរបួស

កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៉ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនដ៏ច្រើនបំផុតមួយ ដែលបានសម្លាប់ស្រ្តីម្នាក់ និងបង្កឱ្យមនុស្ស៣នាក់ផ្សេងទៀតរងរបួស ខណៈទីក្រុងមូស្គូបង្កើនការវាយប្រហាររបស់ខ្លួន បន្ទាប់ពីកិច្ចចរចាស្វែងរកសន្តិភាព ធ្វើឡើងនៅតួកគីយ៉េកាលពីថ្ងៃសុក្រ។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ក្នុងការវាយប្រហារថ្មីចុងក្រោយបង្អស់ រុស្ស៉ីបានប្រើប្រាស់ដ្រូនសរុប២៧៣គ្រឿង ដែលមានគោលដៅជាចម្បងលើតំបន់កៀវភាគកណ្តាល រួមជាមួយតំបន់ Dnipropetrovsk និង Donetsk នៅភាគខាងកើត។

កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន អះអាងថាបាញ់កម្ទេចបាន៨៨គ្រឿង ក្នុងចំណោមដ្រូនទាំងអស់នោះ ហើយ១២៨គ្រឿង មិនបានហោះចំគោលដៅអ្វីមួយឡើយ។

ទោះជាបែបនេះក្តី ស្រ្តីអាយុ២៤ឆ្នាំម្នាក់ បានបាត់បង់ជីវិតនៅតំបន់រដ្ឋធានីកៀវ ហើយមនុស្សយ៉ាងហោច៣នាក់ផ្សេងទៀត រួមមានទាំងកុមារអាយុ៤ឆ្នាំម្នាក់ បានរងរបួស។ រីឯកាលពីថ្ងៃសៅរ៍វិញ ការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី បានសម្លាប់ជនស៉ីវិល៩នាក់ ក្រោយត្រូវចំរថយន្តក្រុង១គ្រឿង នៅតំបន់ Sumy ភាគឦសានអ៊ុយក្រែន។

គួរបញ្ជាក់ថា កិច្ចចរចាទល់មុខគ្នាផ្ទាល់ជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំរវាងរុស្ស៉ីនិងអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បរាជ័យក្នុងការសម្រេចបាននូវបទឈប់បាញ់បណ្តោះអាសន្ន ដែលទីក្រុងកៀវចង់បាន។ ប៉ុន្តែការនិយាយគ្នារយៈពេល១០០នាទី នៅទីក្រុងអ៉ីស្តង់ប៊ូលនោះ ឈានដល់ការព្រមព្រៀងគ្នាដោះដូរឈ្លើយសឹកម្ខាងៗចំនួន១០០០នាក់។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពីសង្រ្គាមអ៊ុយក្រែន នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង