លោកជំទាវ ភឿង សកុណា ដឹកនាំកិច្ចប្រជុំស្ដីពីដំណេីរប្រព្រឹត្តិទៅរបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តស្វាយរៀង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្ដីពីដំណេីរប្រព្រឹត្តិទៅរបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដោយលេីកពីបញ្ហាប្រឈម សំណេីរ និងសំណូមពររបស់ប្រជាពលរដ្ឋ ការងារអាទិភាពសម្រាប់ខេត្ត និងវិស័យអាទិភាព ដេីម្បីស្វែងរកដំណោះស្រាយ និងដាក់ទិសដៅការងារថ្មីផងដែរ ។
កិច្ចប្រជុំនេះមានការអញ្ចេីញចូលរួមដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាជាច្រេីនរូបផងដែរ៕

