សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើង យ៉ាងមហោឡារិកនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។
សូមរំលឹកថា នគរបាលជាតិត្រូវបានបង្កើតឡើងដោយ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវិរក្សត្រព្រះបរមរតនកោដ្ឋតាមរយៈព្រះរាជក្រម លេខ៣៥ នសចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ នៅក្រោមការ គ្រប់គ្រងរបស់ក្រសួងមហាផ្ទៃនិងកិច្ចការនយោបាយ ដែលកាលនោះកម្ពុជាទទួលបានឯករាជ្យលើកទីមួយ មានរយៈពេលជិត ៧ខែ គឺចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៥ ក្រោយពីស្ថិតក្រោមអាណានិគមបារាំង ៨២ឆ្នាំ៕
