យោធាអ៊ីស្រាអែល វាយប្រហារទម្លាក់គ្រាប់បែកសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៨០នាក់ នៅទូទាំងតំបន់ហ្កាហ្សា

គែរ៖ កាលពីថ្ងៃពុធទី១៤ ខែឧសភា យោធាអ៊ីស្រាអែល បានបើកការវាយប្រហារសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៨០នាក់នៅទូទាំងតំបន់ហ្កាហ្សា ក្នុងយុទ្ធនាការបង្កើនប្រតិបត្តិការទម្លាក់គ្រាប់បែក។
ភាគច្រើននៃអ្នកស្លាប់ទាំងនោះរួមមានស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដ៏សាហាវរបស់អ៊ីស្រាអែល នៅក្នុងតំបន់ចាបាលី ភាគខាងជើងនៃហ្កាហ្សា។ នេះបើតាមការបញ្ជាក់ដោយក្រុមគ្រូពេទ្យ។
យោធាអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសថ្មីៗដល់ប្រជាជននៅតាមស្រុកជាច្រើនក្នុងតំបន់ ដោយបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ ចាកចេញពីទីជម្រករបស់ពួកគេ។ តំបន់ដែលត្រូវបានគំរាមកំហែង និងការព្រមានពីការជម្លៀសរួមមាន សាលារៀនជាច្រើន និងមន្ទីរពេទ្យស៊ីហ្វា ដ៏ធំបំផុតនៅហ្កាហ្សា។ នេះបើយោងតាមផែនទីដែលចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល។
ការវាយប្រហារដ៏សាហាវនេះ កើតឡើងជួនចំពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់អារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម ក្នុងគោលបំណងបន្ថយកម្តៅនៅមជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥២៩០០នាក់។ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់មួយចំណិតនៃតំបន់អាស៊ីខាងកើតមួយនេះ៕
