អ៊ីរ៉ង់ ច្រានចោលការទាមទាររបស់អាមេរិក ដើម្បីរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួន

តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់ ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញបានក្លាយទៅជាកាន់តែធ្ងន់ធ្ងរ និងដោយត្រង់ទៅៗ ខណៈដែលលោកប្រធានាធិបតី Masoud Pezeshkian បានច្រានចោលការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងតេអេរ៉ង់ ដើម្បីរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួន។
កិច្ចពិភាក្សានៅទីក្រុង Muscat ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីសង្គ្រោះផែនការសកម្មភាពទូលំទូលាយរួម។ សហរដ្ឋអាមេរិកបានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ក្រោមអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជំរុញឱ្យអ៊ីរ៉ង់កាត់បន្ថយការអនុលោមតាមការសន្យានុយក្លេអ៊ែររបស់ខ្លួនបន្តិចម្តងៗ។
លោក Araqchi បាននិយាយទៅកាន់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីរ៉ង់បន្ទាប់ពីការចរចារជុំទី៤ នៅរដ្ឋធានី Oman បាននិយាយថា ការពិភាក្សាបានផ្លាស់ប្តូរពីប្រធានបទទូទៅទៅជាសំណើជាក់លាក់បន្ថែមទៀត។ លោកបានកំណត់លក្ខណៈនៃកិច្ចពិភាក្សានេះថាជាការបោះជំហានទៅមុខ ប៉ុន្តែបានទទួលស្គាល់ពីភាពស្មុគស្មាញដែលកំពុងកើនឡើងនៃបញ្ហា។ ភាគីទាំងពីរបានឯកភាពបន្តការពិភាក្សា។
ជុំចុងក្រោយដែលមានរយៈពេលប្រហែល ៣ម៉ោង តាមវគ្គមុនៗនៅ Muscat នៅថ្ងៃទី១២ និង២៦ ខែមេសា និងនៅទីក្រុងរ៉ូមនៅថ្ងៃទី១៩ ខែមេសា។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Pezeshkian បានច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបានប្រកាសដោយបញ្ជាក់ជាថ្មីពីជំហររបស់ទីក្រុងតេអេរ៉ង់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងស៊ីវិល។ លោកក៏បានយោងក្រឹត្យសាសនារបស់មេដឹកនាំកំពូល Ali Khamenei ដែលហាមឃាត់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។
នៅមុនកិច្ចពិភាក្សា Muscat បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានទាមទារជាថ្មី ឱ្យប្រទេសអ៊ីរ៉ង់ រុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង រួមទាំងកន្លែងនៅ Natanz, Fordow និង Isfahan ផងដែរ។ មន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានផ្តល់យោបល់ថា អ៊ីរ៉ង់គួរតែនាំចូលសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់។
លោក Pezeshkian បានសង្កត់ធ្ងន់ថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺចាំបាច់សម្រាប់គោលបំណង “សន្តិភាព” ដូចជា ឱសថវិទ្យុសកម្ម ការថែទាំសុខភាព កសិកម្ម និងឧស្សាហកម្ម។ លោកបានមានប្រសាសន៍ថា យើងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចរចា និងស្វែងរកកិច្ចព្រមព្រៀង។ យើងរៀបចំការពិភាក្សាដោយសារតែយើងចង់បានសន្តិភាព ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់។
