**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

អភិបាលខេត្តពោធិ៍សាត់៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាជន

ភ្នំពេញ៖ ខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ត្រូវបានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលខេត្ត ប្រារព្ធធ្វើនាថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ នៅបរិវេណមន្ទីរ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ បណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន វិទ្យាស្ថាន គ្រឹះដ្ឋាន ទូទាំងខេត្ត ប្រមាណជិត៣០០នាក់។

លោក កុល ប៊ុនធឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ បានជម្រាបជូនថា សហគ្រាស គ្រឹះស្ថានក្នុងខេត្ត សរុបមានចំនួន ៤០៤សហគ្រាស មានកម្មករ និយោជិតសរុប ១៥.៣៣១នាក់ ស្រី ១០.៩៩៧នាក់ ក្នុងនោះ ផ្នែកកាត់ដេរ មាន០៤កន្លែង មានកម្មករ និយោជិតសរុប ៧.៨៤៦នាក់ ស្រី៧ ២០៦នាក់ និងផ្នែកក្រៅពីកាត់ដេរ មានសហគ្រាសសរុប៤០០កន្លែង មានកម្មករ និយោជិតសរុប ៧.៤៨៥នាក់ ស្រី ៣.៧៩១នាក់។

លោកប្រធានមន្ទីរបន្តថា តំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ មាន០៤សហគ្រាស មានកម្មករ និយោជិតសរុបចំនួន ៨៧៥នាក់ ស្រី ២៥៣នាក់ ក្នុងនោះរោងចក្រ RMA រោងចក្រTOPEC រោងចក្រអ៉ីម៉ែកស៍ និងរោងចក្រMinebea (កំពុងសាងសង់)។

ចំពោះវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្មវិធីបណ្តុះ២ជំនាញវិជ្ជាជីវៈ ១,៥ (M) ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានសិស្សចុះឈ្មោះសរុប ១.៩៤២នាក់ ស្រី ៥៨៥នាក់ សិស្សកំពុងសិក្សា ៨៤៨នាក់ ស្រី ២៥៨នាក់ សិស្សបានបញ្ចប់ការសិក្សា ១.០៩៤នាក់ ស្រី ៣២៧នាក់ និងសិស្សមានការងារធ្វើ ៣០៤នាក់ ស្រី ១១៤នាក់។

លោកបន្ថែមថា ការងារបេឡាជាតិសន្តិសុខសង្គម សម្រាប់ខេត្តពោធិ៍សាត់ មានបុគ្គលស្វ័យនិយោជន៍ មានសមាជិក ៦.២០៧នាក់ ស្រី ៤.០១៣នាក់ វិស័យសាធារណៈ មាន៣២ស្ថាប័ន មានសមាជិក ១២.៥៧៣នាក់ ស្រី ៤.៥៧៦នាក់ និងវិស័យឯកជន មាន៥៥៧សហគ្រាស មានសមាជិក ១១.៩៧៥នាក់ ស្រី ៧.៩៤៧នាក់។ ក្នុងខែមេសា ឆ្នាំ២០២៥ មជ្ឈមណ្ឌលការងារ ទទួលបានអ្នកចុះឈ្មោះស្វែងរកការងារធ្វើ ២២៥នាក់ ស្រី ១៤១នាក់ ផ្គូរផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើឱ្យនិយោជកចំនួន ២០៥នាក់ ស្រី ១២៥នាក់ ទទួលបានការងារធ្វើ ៥៥នាក់ ស្រី ៥៤នាក់ និងជ្រើសរើសកំលាំងពលកម្ម ពីប្រភពផ្សេងៗ ២៧៤កន្លែង។

លោក កុល ប៊ុនធឿន ក៏បានជម្រាបជូននូវប្រវត្តិខ្លះៗទាក់ទងនឹងទិវាពលកម្មអន្តរជាតិ ឬទិវាកម្មករ អន្តរជាតិ គឺជាទិវាមួយដែលបណ្តាលប្រទេសជាច្រើន ជាង៨០ប្រទេស ទូទាំងពិភពលោក បានប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីរំឬក និងឧទ្ទិសដឹងគុណ ដល់វីរៈភាពដ៏ អង់អាចក្លាហាន នៃកម្មករកម្មការនី ដែលបានប្រឹងប្រែង តស៊ូពុះពារ និងប្តូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។ ទិវាពលកម្មអន្តរជាតិ តែងតែប្រារព្ធរៀងរាល់ឆ្នាំ នៅថ្ងៃទី១ ឧសភា។

បន្ទាប់ពីបានអានសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួចមក ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការរៀបចំពិធីអបអរសាទរ «ទិវាពលកម្មអន្តរជាតិ ១ ឧសភា» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មកម៉្លេះ។ ការរៀបចំឱ្យមានទិវានេះឡើង គឺជាឱកាសបានជួបជុំ សំណេះសំណាល និងសិក្សាស្វែងយល់កាន់តែស៊ីជម្រៅ ជាមួយបងប្អូន កូនក្មួយជាកម្មករ កម្មការនី និយោជិត នៅតាមរោងចក្រ សហគ្រាស ដែលបានកំពុងបម្រើការងារគ្រប់ស្ថាប័ន នៅក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំអនុវត្តបានជោគជ័យនូវយុទ្ធសាស្ត្រ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាជន ក្នុងនោះគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងអនុវត្តនូវការកែទម្រង់មុតស្រួច កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានតម្លើងប្រាក់ឈ្នួល អប្បបរមាជូនដល់កម្មករ កម្មការនី និងអត្ថប្រយោជន៍ផ្សេងៗជារៀងរាល់ឆ្នាំ។ តាមរយៈនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹង អនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ មានអនាម័យ បរិស្ថានល្អ គោរពច្បាប់ចរាចរណ៍ លើកកម្ពស់លក្ខខណ្ឌការងារ ឱ្យស្របតាមច្បាប់ និងផ្សព្វផ្សាយច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ជូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ និងសហគ្រាស គ្រឹះស្ថានឱ្យបានកាន់តែទូលំទូលាយទ្វេរឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង