រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីដង្ហែពានរង្វាន់ និងជ័យលាភីសិស្សពូកែទូទាំងប្រទេស នាយកល្អ គ្រូល្អ សាលារៀនល្អ សាលាសេវាសាធារណៈគំរូ និងតែងនិពន្ធថ្នាក់ជាតិក្នុងវិស័យអប់រំ របស់ខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីដង្ហែពានរង្វាន់ និងជ័យលាភីពានរង្វាន់សិស្សពូកែទូទាំងប្រទេស នាយកល្អ គ្រូល្អ សាលារៀនល្អ សាលាសេវាសាធារណៈគំរូ និងតែងនិពន្ធថ្នាក់ជាតិ របស់ខេត្តឧត្តរមានជ័យ ក្រោមអធិបតីឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
ពិធីនេះក៏មានការចូលពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោស្រីប្រធានមន្ទីរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សផងដែរ ៕

