**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

បទវិភាគ៖ “ភាពច្របូកច្របល់រយៈពេលមួយរយថ្ងៃ”របស់អាមេរិក បានបង្ហាញឱ្យឃើញថា អនុត្តរភាពនិយមមិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះឡើយ

“ការបំផ្លាញនិងភាពច្របូកច្របល់ដែលមិនធ្លាប់មានកាលពីមុន ” “ភាពបរាជ័យយ៉ាងខ្លាំង” “រយៈពេលមួយរយថ្ងៃដែលពោរពេញទៅដោយលក្ខណៈបំផ្លាញ” ។ល។ ថ្ងៃទី ២៩ ខែមេសា រដ្ឋាភិបាលអាមេរិកអាណត្តិនេះបានកាន់អំណាចគម្រប់មួយរយថ្ងៃហើយ ប៉ុន្តែនៅថ្ងៃនេះមិនបានទទួលផ្កាស្រស់និងសំឡេងទះដៃទេ ផ្ទុយទៅវិញនៅក្នុងស្រុក មានការរិះគន់និងថ្កោលទោសយ៉ាងខ្លាំង ។ តាមការស្ទង់មតិដែលប្រព័ន្ធសារព័ត៌មានអាមេរិករួមគ្នារៀបចំធ្វើនៅពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៥៥ភាគរយបានកាន់អាកប្បកិរិយាបដិសោធចំពោះការកាន់អំណាចរបស់រដ្ឋាភិបាលអាណត្តិនេះ ដែលបានបំបែកកំណត់ត្រាអន់បំផុតក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ ។
ចាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលនិងត្រឡប់ទៅសេតវិមានវិញ ដល់បច្ចុប្បន្ននេះ ធ្លាក់ក្នុងភាពជាប់គាំងទាំងកិច្ចការជាតិនិងអន្តរជាតិ គោលនយោបាយនិងវិធានការមួយចំនួនដែលរដ្ឋាភិបាលអាមេរិកអាណតិ្តនេះដាក់ចេញបន្ទាប់ពីឡើងកាន់អំណាច បាននាំមកនូវផលប៉ះពាល់ជាច្រើនដល់ប្រជាជនអាមេរិកនិងសេដ្ឋកិច្ចអាមេរិក ។
រដ្ឋាភិបាលអាមេរិកសម្គាល់ឃើញថា ការយកពន្ធគយខ្ពស់ទៅលើដៃគូពាណិជ្ជកម្ម វាអាចជួយឧស្សាហកម្មកម្មន្តសាលឱ្យត្រឡប់ទៅអាមេរិកវិញ ហើយនិងបន្ថែមឱកាសការងារ ប៉ុន្តែការវិនិច្ឆ័យខុសឆ្គងចំពោះបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន និងការឆ្លើយតបដែលផ្ទុយនឹងក្រឹត្យក្រមសេដ្ឋកិច្ច បែរជាបណ្តាលឱ្យកើតមានការព្រួយបាម្ភក្នុងសង្គម និងការភ័យខ្លាចក្នុងទីផ្សារ ថែមទាំងធ្វើឱ្យខ្លួនធ្លាក់ក្នុងភាពជាប់គាំងកាន់តែធ្ងន់ធ្ងរ ។ បើនិយាយចំពោះអាមេរិក ការដំឡើងពន្ធគយចំពោះបរទេស ជា “ទង្វើធ្វើបាបខ្លួនឯង”ដ៏សុទ្ធសាធ ។
ទិន្នន័យកាន់តែច្រើនឡើងៗបានបញ្ជាក់ពីចំណុចនេះ ការស្ទង់មតិរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក CNN នាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា ជនជាតិអាមេរិកចំនួន៦០ភាគរយថ្លែងថា គោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកបានបណ្តាលឱ្យថ្លៃដើមនៃជីវភាពរស់នៅឡើងថ្លៃ ។ ឥស្សរជនមួយចំនួន ដូចជាលោក Lawrence Summers អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកជាដើមបានព្រមានថា បើសិនជាមិនកែប្រែគោលនយោបាយពន្ធគយ នោះលទ្ធភាពថមថយចុះរបស់សេដ្ឋកិច្ចអាមេរិកនៅពេលអនាគតនឹងលើសពី៦០ភាគរយ ។
មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងរយៈពេលមួយរយថ្ងៃកន្លងទៅនេះ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗចំនួនបីរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះលើសពី៨ភាគរយ សន្ទស្សន៍ដុល្លារអាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយឡែកប័ណ្ណបំណុលរបស់អាមេរិកក៏ត្រូវអ្នកវិនិយោគបរទេសសម្រុកលក់ រីឯវិស័យពាណិជ្ជកម្មសេវាកម្មក៏បានបាត់បង់ឱកាសការងារដោយសាររងការតបតវិញពីប្រទេសផ្សេងទៀត ។ល។ កាសែត « The New York Times »សម្គាល់ឃើញថា “ប្រយុទ្ធរហ័សរយៈពេលមួយរយថ្ងៃ”របស់រដ្ឋាភិបាលអាមេរិកប្រហែលនឹងនាំមកនូវ “ការថមថយចុះជាប្រវតិ្តសាស្ត្រ”ដល់អាមេរិក ។
ប្រឈមមុខនឹងអនុត្តរភាពនិយម ការបន្ធូរបន្ថយគោលជំហរគឺគ្មានច្រកចេញទេ ។ ក្នុងរយៈពេលមួយរយថ្ងៃកន្លងទៅនេះ ប្រទេសជាច្រើនលើពិភពលោកបានធ្វើពហិការយ៉ាងដាច់ខាតចំពោះអនុត្តរភាពពន្ធគយរបស់អាមេរិក ។ ប្រទេសចិនបានចាត់វិធានការតបតវិញមុនគេ ប្រការនេះមិនត្រឹមតែបានគាំពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បានគាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាសមភាពនិងយុត្តិធម៌អន្តរជាតិផងដែរ ។
“ភាពច្របូកច្របល់រយៈពេលមួយរយថ្ងៃ”របស់អាមេរិកបានបំផុសគំនិតដល់មនុស្សទាំងឡាយថា “ច្បាប់ព្រៃ” មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជនទេ អនុត្តរភាពនិយមមិនអាចធ្វើតាមតែទំនើងចិត្ត ហើយចរន្តនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចមិនអាចដើរបញ្ច្រាសបានឡើយ ការបើកទូលាយ ធ្វើកិច្ចសហប្រតិបតិ្តការ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះទើបជាផ្លូវដ៏ត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង