**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

មន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ បិទវគ្គបណ្តុះបណ្តាលស្តីពី “ នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ SOP” ជួនដល់អ្នកពាក់ព័ន្ធ

បន្ទាយមានជ័យ៖ លោកស្រី រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតីភាព បិទវគ្គបណ្តុះបណ្តាល ស្តីពី “ នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ SOP” ដោយមានការចូលរួមពី លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្ត ក្រុមការងារនាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងមហាផ្ទៃ អង្គការ ដៃគូរពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុក មន្ត្រីបង្គោលនៃការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុកទាំង៩ ប្រារព្ធ ឡើង ឡេីនៅសាលប្រជុំ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានបង្ហាញពីលទ្ធផលនៃ វគ្គបណ្តុះបណ្តាលជាច្រើនគួរឱ្យកត់សម្គាល់ ដែលជាការជំរុញការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារនេះឱ្យមានប្រសិទ្ធភាព និងពង្រីកវិសាលភាពឱ្យបានទូលំទូលាយ ពីគ្រប់តួអង្គពាក់ព័ន្ធ ដោយប្រើប្រាស់យន្តការប្រព័ន្ធ និងវិធីសាស្រ្តដូចៗគ្នា និងមានសង្គតភាពជាមួយគ្នា ជាពិសេសសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិ អាចយកនូវចំនេះដឹងល្អៗដើម្បីបំពេញការងារឱ្យកាន់តែប្រសើរមានការទទួលខុសត្រូវ មានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ។

នាឱកាសនោះលោកស្រី រស់ សុផានី អភិបាល រងខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានធ្វើបទឧទ្ទេសនាម បានចូលរួមជាមតិយោល់ នឹងចែករំលែកចំណេះដឹង បទពិសោធន៍ការងារ រយៈពេល២ថ្ងៃពេញ សំដៅដល់ការរួមចំណែកដ៏ធំក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ឱ្យកាន់តែល្អប្រសើរឡើងនិងថ្លែងអំណគុណចំពោះក្រុមការងារបស់ក្រសួងមហាផ្ទៃក្រសួង និងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអង្គការ World Vision ដែលបានគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់កិច្ចដំណើរការវគ្គបណ្តុះបណ្តាលនេះ។

ជាមួយគ្នានោះលោកស្រី អភិបាលរងខេត្ត ក៏បានផ្តល់អនុសាសន៍៤ចំនុចសំខាន់ៗរួមមាន៖ ១-យកចំនេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះយកទៅអនុវត្តឱ្យបានច្បាស់អំពីនីតិវិធី និងតួនាទីភារកិច្ច របស់ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ដែលត្រូវឆ្លើយតប ឬអន្តរាគមន៍លើករណីកិច្ចការពារកុមារ, ២-ត្រូវបន្តសិក្សាស្វែងយល់បន្ថែមអំពីច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារដើម្បីធានាបាននូវការអនុវត្តនីតិវិធីកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, ៣-បន្តឆ្លើយតបនិងកិច្ចអន្តរាគមន៍ពាក់ព័ន្ធនឹងករណីកិច្ចការពារកុមារដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនឱ្យទាន់ពេលវេលា, ៤-បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ  ដើម្បីបង្កើតឱ្យមានប្រព័ន្ធការពារកុមារមួយច្បាស់លាស់ និងមានប្រសិទ្ធភាព រួមមាន៖  គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ សង្កាត់ (គ.ក.ន.ក) គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ  (គ.ក.ស.ក)  ក្រុង -ស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមនៃរដ្ឋបាលក្រុង ស្រុក មន្ទីរ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុក តុលាការ អ្នកវិជ្ជាជីវៈអប់រំ និងសុខភាព និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការជាមួយកុមារ៕

អត្ថបទដែលជាប់ទាក់ទង