ឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំបានធ្វើការពិនិត្យលើការវិវត្តក្នុងការអនុវត្តផែនការសកម្មភាពរបស់សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (២០២៣-២០២៧) ពិធីសារចូលសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ និងការចូលជាភាគីនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរបស់ទីម័រឡេស្តេ ៕

