សម្តេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់តាមដាន និងវាយតម្លៃសភាពការណ៍ និងការវិវត្តថ្មីៗក្នុងវិស័យការងារ

ភ្នំពេញ៖ សម្តេចមហាប វរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់តាមដាន និងវាយតម្លៃនូវសភាពការណ៍ និងការវិវត្តថ្មីៗក្នុងវិស័យការងារ ដើម្បីត្រៀមដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញជួបសំណេះ សំណាល សំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមា គម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើក ទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២៧ ខែមេសានេះ។
សម្តេចធិបតី បានណែនាំឱ្យបន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារតាមរយៈ ការពង្រឹង យន្តការអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និងក្រុមអធិការ កិច្ចអន្តរក្រសួង។
ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេស ដាក់ឱ្យដំណើរការនូវយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងការកសាងសមត្ថភាពអ្នក ផ្សះផ្សារបស់ក្រសួង និងអាជ្ញាកណ្តាល ព្រមទាំងការធានានូវនិរន្តរភាព របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល៕

