សម្តេចធិបតី៖ មិនមែនតែកម្ពុជានោះទេ គឺមានប្រទេសជិត ២០០ ដែលជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា តើកម្ពុជាជាប្រទេសតែមួយដែលជាប់ពន្ធពីអាមេរិក ឬយ៉ាងណា? គឺមិនមែនដាក់តែកម្ពុជានោះទេ គឺមានប្រទេសជិត ២០០ បានជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិក ហើយនេះជាការដាក់ពន្ធសាកល។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២៧ ខែមេសានេះ។
សម្ដេចធបតីបន្តថា ការដាក់ពន្ធពីអាមេរិក គឺដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេសផ្សេងគេងចំណេញពីអាមេរិកច្រើន ហើយការដាក់ពន្ធនេះ គឺដើម្បីចរចាពន្ធថ្មីរបស់អាមេរិកឱ្យស្នើភាព។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្ថែមថា ៩៧% គឺជាភាពលំអៀងនៃឱនភាពពាណិជ្ជកម្ម មិនមែនជាការ ដាក់ពន្ធចំពោះអាមេរិកនោះទេ។ ពន្ធដែលកម្ពុជាដាក់ចំពោះអាមេរិកច្រើនបំផុត ៣០% ក្នុងនោះមានដូចជាទំនិញលើស្រាជាដើម ហើយក៏មានទំនិញមួយចំនួនជាប់ពន្ធសូន្យភាគរយផងដែរដូចជាគ្រឿងបម្លាស់ទូរស័ព្ទមួយចំនួន។ ចំណែកអាមេរិកដាក់ពន្ធ ៤៥% មកលើកម្ពុជាគឺអាមេរិកយក ៩៧% ចែកនឹងពីរ៕

