សម្តេចធិបតី៖ ពីដើមឡើយនៅតាមរោងចក្រផលិតតែសំលៀកបំពាក់ ប៉ុន្តែបច្ចុប្បន្នមានផលិតផលគ្រប់ប្រភេទរួមទាំងគ្រឿងបង្គំរថយន្ត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ពីដើមឡើយការងារនៅតាមរោងចក្រមានការផលិតតែសំលៀកបំពាក់ ប៉ុន្តែបច្ចុប្បន្នតាមរោងចក្រមានផលិតផលគ្រប់ប្រភេទរួមទាំងគ្រឿងបង្គំរថយន្តដែលបានផលិតនៅកម្ពុជាផ្ទាល់។
ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២៧ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីរីករាយដោយនៅថ្ងៃនេះបានអញ្ជើញ សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈជិត ៦ ពាន់នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចនាយករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្នរោងចក្រសហគ្រាសដែលបានចុះបញ្ជី មានចំនួនសរុបជាង ៤៥០០០ សហគ្រាស ក្នុងនោះចំនួនកម្មករនិយោជិតកើនឡើងដល់ជាង ១,៨៥ លាននាក់៕

