មនុស្សជាង ៤០០នាក់បានរងរបួសនៅក្នុងការផ្ទុះកំពង់ផែភាគខាងត្បូងប្រទេសអ៊ីរ៉ង់

តេហេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៤០៦នាក់បានរងរបួសនៅក្នុងការផ្ទុះដ៏ធំមួយនៅកំពង់ផែក្នុងខេត្ត Hormozgan ភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីលោក Babak Yektaparast អ្នកនាំពាក្យរបស់អង្គការសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់របស់ប្រទេស។
លោក Yektaparast បាននិយាយថា អ្នករបួសត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពក្បែរនោះ ដោយបន្ថែមថា រថយន្តសង្គ្រោះចំនួន ១៥គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។
IRNA បាននិយាយថា ការបំផ្ទុះដែលបានកើតឡើងនៅធុងហ្គាសក្នុងកំពង់ផែ Shahid Rajaee បានបញ្ជូនផ្សែងយ៉ាងសន្ធោសន្ធៅទៅលើមេឃ ហើយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ និងរថយន្តនៅក្បែរនោះ។
របាយការណ៍បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការផ្ទុះ។
ប្រតិកម្មរហ័ស និងក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយសកម្មភាពទាំងអស់ត្រូវបានផ្អាកនៅក្នុងកំពង់ផែ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ។
Tasnim បាននិយាយថាចំនួនអ្នកស្លាប់មិនទាន់ច្បាស់នៅឡើយទេ ហើយចំនួនអ្នករងរបួសទំនងជាកើនឡើង។
