**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

សមត្ថកិច្ចក្រសួងបរិស្ថាន រកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល

ភ្នំពេញ៖ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក កែ វង្សវឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដោយមានការចូលរួមពី តំណាងរដ្ឋបាលក្រុងសំពៅពូន អធិការដ្ឋាននគរបាលក្រុងសំពៅពូន អាជ្ញាធរសង្កាត់សំពៅពូន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៥ បានចុះត្រួតពិនិត្យ លើអគារពាណិជ្ជកម្មរបស់ក្រុមហ៊ុនព្រីន៤ រកឃើញមានការបញ្ចេញសំណល់រាវ ប៉ះពាល់ប្រភពទឹកសាធារណៈ (ព្រែកជីក៧២) ស្ថិតនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

ក្រុមហ៊ុនព្រីន៤នេះ បានបើកដំណើរការនៅដើមឆ្នាំ២០២៥ និងបានសាសង់អគារពាណិជ្ជកម្មចំនួន៦អគារ ដោយប្រើប្រាស់ទឹក ៧៥២ម៉ែត្រគូប/ថ្ងៃ ដែលទទួលបានពីប្រភពទឹកស្អាត ហើយរហូតដល់ពេលនេះ ក្រុមហ៊ុន មិនមានអាងប្រព្រឹត្តិកម្ម សម្រាប់សម្អាតសំណល់រាវ និងទឹកកខ្វក់ទេ។ ក្រុមការងារ បានរកឃើញថា ករណីបំពុលទឹកព្រែក៧២ គឺបង្កឡើងដោយក្រុមហ៊ុនព្រីន៤ ដែលបានបូមបង្ហូរទឹកកខ្វក់ ចូលព្រែក៧២ដោយផ្ទាល់។

ក្នុងពេលចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមិនទាន់ មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ នោះទេ។ ក្រុមការងារបានពិនិត្យស្ថានភាពទឹកព្រែក៧២ ចាប់ពីខ្សែទឹកខាងលើ រហូតដល់ខ្សែទឹកខាងក្រោម និងបានយកសំណាកទឹកចំនួន ៥ទីតាំង។

សូមបញ្ជាក់ថា ទឹកព្រែក៧២ មានប្រភពពីទន្លេបាសាក់តាមរយៈប្រឡាយ០៣ នៅរដូវប្រាំង។ ចំណែកនៅរដូវវស្សាទឹកទន្លេបាសាក់ហូរដោយផ្ទាល់ចូលព្រែក៧២។

ក្រុមការងារបានអនុវត្តច្បាប់ចំពោះក្រុមហ៊ុន អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ អនុក្រឹត្យលេខ២៧ អនក្រ.បក ស្ដីពីការត្រួតពិនិត្យការបំពុលទឹក និងសារាចរលេខ ០៣ សរ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្ដីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ របស់រាជរដ្ឋាភិបាល ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលសុខភាពសាធារណៈនិងបរិស្ថាន ក្នុងនោះ៖

• ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន ចូលទៅព្រែក៧២ ជាបណ្តោះអាសន្ន រហូតទទួលបានការអនុញ្ញាត ពីក្រសួងបរិស្ថាន អនុលោមតាមមាត្រា២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

• អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ និងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក ក្រុមហ៊ុន ត្រូវរងការពិន័យអន្តរការណ៍ តាមបទល្មើសជាក់ស្តែង។

• ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងទឹកកខ្វក់ អនុលោមតាមស្ដង់ដារកំណត់ និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិមាត្រា២៨៧។

• ក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនផ្ដល់សេវាដែលទទួលស្គាល់ពីក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការបូមសម្អាតសំណល់រាវ និងទឹកកខ្វក់ចេញពីទីតាំងក្រុមហ៊ុន ក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តិកម្ម។

• ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិមាត្រា៦៥០។

• ករណីក្រុមហ៊ុនមិនអនុវត្តតាម ឬបំពានបន្តទៀត ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ និងបិទទ្វារក្រុមហ៊ុនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង