**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**ឯកឧត្ដម អ៊ុំ រាត្រី៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា**ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិករបស់មហាយក្សចិន បានធ្លាក់ចុះទាបជាងចក្រភពអង់គ្លេសជាលើកដំបូង ចាប់តាំងពីដើមសតវត្សរ៍នេះ**សម្តេច ហេង សំរិន៖ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត»**ប្រទេស​ដាណឺម៉ាក​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី ​ដែល​មាន​តម្លៃ​៦១៨​លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន**ជំងឺកូវីដ-១៩ បានលេចឡើងវិញដោយស្ងាត់ៗ ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី **លោក Donald Trump ថាការសន្ទនាជាមួយលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ**បេក្ខជនចំនួន ៤១នាក់ ជាប់ក្នុងវិញ្ញាសាសរសេរលើកទី១ ក្នុងការប្រឡងជ្រើសរើសមន្រ្តីច្បាប់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី**សម្ដេចតេជោ៖ ២០ ឧសភា ជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត**សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស**សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព**សម្តេចធិបតី អំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ**សម្តេចធិបតី ស្នើក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើសំណើរកំណត់អាជ្ញាប័ណ្ណ លើអាជីវកម្មក្រុមហ៊ុនស៊ីម៉ង់ត៍**សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម**សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា**សម្តេចធិបតី៖ កម្ពុជាប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង**សម្តេចធិបតី៖ ពាក្យសន្ដិភាពគឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយ**សម្តេចធិបតី៖ ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**សម្តេចធិបតី កោតសរសើរអាជ្ញាធរដែលរៀបចំទីតាំងរោងចក្រផលិតស៊ីម៉ងតិ៍មានបរិស្ថានល្អ សម្រាប់ការងាររបស់កម្មករនិយោជិតនៅទីនេះ

បទវិភាគ៖ប្រឈមមុខនឹងការគំរាមកំហែងនៃគោលនយោបាយពន្ធគយ ចរន្ត “បណ្តេញប្រទេសអាមេរិកឱ្យនៅឯកោ”នៅទូទាំងពិភពលោកត្រូវបង្កើនល្បឿន

ប៉ុន្មានថ្ងៃជាប់មកនេះ ភាគីអាមេរិកចាប់ផ្តើមធ្វើអ្វីដែលហៅថា ការចរចាអំពី“ពន្ធគយបដិការ” ដែលប៉ុនប៉ងបង្ខំឱ្យដៃគូពាណិជ្ជកម្មឱនក្បាលចុះញ៉ម ។ ក្នុងការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាមេរិក-ជប៉ុនដែលបើកធ្វើមុនគេបង្អស់ ភាគីអាមេរិកទាមទារឱ្យភាគីជប៉ុនបន្ធូរបន្ថយគោលជំហរលើបញ្ហាអត្រាប្តូរប្រាក់និងបន្ថែមថវិកាការពារជាតិជាដើម។ រាល់កលល្បិចទាំងអស់ដែលតម្កល់ទុកផលប្រយោជន៍របស់ភាគីអាមេរិកជាស្នូលត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់ ។
មិនតែប៉ុណ្ណោះទេ រដ្ឋាភិបាលអាមេរិកក៏ត្រៀមដាក់សម្ពាធទៅលើប្រទេសដទៃទៀតក្នុងការចរចាអំពីពន្ធគយ ដែលតម្រូវឱ្យពួកគេដាក់កំហិតលើការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសចិន ដើម្បីដូរយកការលើកលែងពន្ធគយពីភាគីអាមេរិក ។ តែលទ្ធផលគឺយ៉ាងណាហ្នឹង? ចំពោះអ្វីដែលហៅថាសញ្ញានៃការចរចាអំពីពន្ធគយដែលបញ្ចេញដោយភាគីអាមេរិក អង្គភាពសេដ្ឋកិច្ចដែលឆ្លើយតបយ៉ាងពិតប្រាកដគឺមិនសូវច្រើនទេ ។ មូលហេតុគឺសាមញ្ញណាស់ ភាគីអាមេរិកដំឡើងពន្ធគយយ៉ាងអនាធិបតេយ្យក្នុងកម្រិតដូចគ្នា វាស្មើនឹង“ប្រយុទ្ធ”ជាមួយទូទាំងពិភពលោក ។ ប្រឈមមុខនឹងការយកការដំឡើងពន្ធគយជាអាវុធ ការបណ្តែតបណ្តោយមិនអាចដូរយកសន្តិភាពបានទេ ។ ប្រឈមមុខនឹងការអុជអាលបំបែកបំបាក់ ការបន្ធូរបន្ថយគោលជំហរមិនអាចទទួលបានការគោរពឡើយ ។ នេះជាគំនិតឯកភាពរួមរបស់ប្រទេសជាច្រើន ។
បច្ចុប្បន្ននេះ ប្រឈមមុខនឹងអនុត្តរភាពខាងពាណិជ្ជកម្មរបស់ភាគីអាមេរិក ទោះបីជាសម្ព័ន្ធមិត្តប្រពៃណីរបស់វា ក៏នាំគ្នាបង្ហាញអាកប្បកិរិយាតស៊ូប្រយុទ្ធយ៉ាងមុតមាំដែរ ។ សហភាពអឺរ៉ុបបានដាក់ចេញវិធានការតបតវិញភ្លាម ប្រទេសកាណាដាថ្លែងថា “យុគសម័យដែលកាណាដានិងអាមេរិកមានទំនាក់ទំនងជិតស្និទ្ធ”បានបញ្ចប់ហើយ ។ អូស្ត្រាលីថ្លែងថា នឹងមិនបន្ធូរបន្ថយគោលជំហរចំពោះភាគីអាមេរិកឡើយ ហើយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសបានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មាននៅពេលថ្មីៗកន្លងទៅនេះថា ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនគឺជាទង្វើដ៏ល្ងង់ណាស់ ។
ស្របពេលជាមួយគ្នានេះ អង្គភាពសេដ្ឋកិច្ចជាច្រើនកំពុងស្វែងរកបម្រែបម្រួលដោយម្ចាស់ការ ដើម្បីទប់ទល់នឹងហានិភ័យនិងការវាយប្រហារ ក៏ដូចជាលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច តាមរយៈវិធីរៀបចំឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់និងកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្មជាដើម ។ ពេលថ្មីៗកន្លងទៅនេះ កាសែត《Nikkei》 របស់ជប៉ុនបានចុះផ្សាយអត្ថបទថា បច្ចុប្បន្ននេះ និន្នាការ “បណ្តេញសហរដ្ឋអាមេរិកឱ្យនៅឯកោ”កំពុងពង្រីកជាបន្តបន្ទាប់ សហរដ្ឋអាមេរិកធ្វើផ្ទុយពីពាណិជ្ជកម្មសេរីដែលកំពុងជំរុញឱ្យប្រទេសនិងតំបន់ដែលខិតខំប្រឹងប្រែងដើម្បីសម្រេចពិពិធកម្មខាងពាណិជ្ជកម្មចូលក្នុងការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។
បច្ចុប្បន្ននេះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ជាង១៥០។ នៅត្រីមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនបានឡើងដល់១០,៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង១,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ក្នុងនោះ ការនាំចេញបានកើនឡើង៦,៩ភាគរយ ដែលបង្ហាញពីភាពធន់ខ្លាំងបង្គួរក្នុងការឆ្លើយតបនឹងកម្លាំងសម្ពាធ ។ ទន្ទឹមនឹងចិនដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយដែលមានអំណោយផលដល់ការពង្រីកការបើកទូលាយចំពោះអន្តរជាតិនិងទាក់ទាញការវិនិយោគបរទេស សហគ្រាសពហុជាតិជាច្រើនដូចជា ក្រុមហ៊ុន Mercedes-Benz និង BMW ជាដើមសុទ្ធតែបង្ហាញឥរិយាបថថា នឹងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន ។
មិនថាភាគីអាមេរិកបានបង្កើតរបាំងខ្ពស់និងផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏ចរន្តនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចគឺមិនអាចដើរបញ្ច្រាសបាន ។ ប្រសិនបើមានអ្នកណាធ្វើការដោះដូរជាមួយភាគីអាមេរិកដោយមានចេតនាគ្រប់បែបយ៉ាងនិងបំផ្លាញផលប្រយោជន៍របស់ភាគីចិន នោះ ភាគីចិននឹងចាត់វិធានការតបតវិញស្មើគ្នាយ៉ាងមុតមាំ ហើយប្រទេសចិនមានការប្តេជ្ញាចិត្តនិងសមត្ថភាពក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ផ្ទាល់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង