**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព

ភ្នំពេញ៖ ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរដែនដី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ជូនពរជ័យពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនអ្នកបន្ទាយមានជ័យទាំងអស់ពិសេសកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងអរគុណដល់គ្រប់សមាសភាពដែលជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទឈរជើងនៅភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម កែ គឹមយ៉ាន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមនៃកម្ពុជា បន្តរក្សាការពារបានសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ ផ្តល់អាទិភាពទៅលើតួនាទី និងភារកិច្ចស្នូលរបស់កងកម្លាំងក្នុងការចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ក្នុងគោលជំហរស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ និងបន្តកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យកងកម្លាំង ទាំងបរិមាណនិងគុណភាព សំដៅធ្វើឲ្យកងកម្លាំងគ្រប់ប្រភេទក្លាយជាកម្លាំងការពារជាតិដ៏រឹងមាំ និងបានបន្តយកចិត្តទុកដាក់លើវិស័យសង្គមកិច្ចនិងសុខាភិបាលសាធារណៈឲ្យកាន់តែមានការគ្របដណ្តប់នៅតាមមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានបន្តទៀតថា កងកម្លាំងតែងតែបានផ្សារភ្ជាប់គ្រប់កាល:ទេស:ជាមួយនឹងប្រជាជន ចងសម្ព័ន្ធមេត្រីជាមួយក្រសួង ស្ថាប័ន ក្រុមហ៊ុន សង្គមស៊ីវិល បណ្តាប្រទេសជាមិត្តជាប់ព្រំដែន អង្គការសហប្រជាជាតិក្នុងបុព្វហេតុសន្តិភាពសន្តិសុខ មនុស្សធម៌ និងការអភិវឌ្ឍ ព្រមទាំងបានចូលរួមជួយសង្រ្គោះប្រជាជនពេលកើតគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងជំងឺរាតត្បាតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បានធ្វើការណែនាំដល់កងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ក្មួយៗ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមកសាងនិងពង្រឹងខឿនការពារជាតិ បូរណភាពដែនដី ទប់ស្កាត់ អស្ថិរភាពនយោបាយ ការពារដាច់ខាតនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល តាមដានព័ត៌មានសន្តិសុខក្នុងប្រទេស តំបន់ សកលលោក បន្តអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាលនិងហ្វឹកហ្វឺនជាប្រចាំ បន្តជួយអន្តរាគមន៍ប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កិច្ចសហប្រតិ បតិ្តការជាមួយប្រទេសជិតខាងដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ  និងការអភិវឌ្ឍ ថែរក្សាសុខភាពសមស្របនឹងកាយសម្បទារបស់ខ្លួនម្នាក់ៗ។ ជាមួយនោះក៏ត្រូវបង្រ្កាបឲ្យបានចំពោះក្រុមក្មេងទំនើងដែលតែងបង្កអសន្តិសុខក្នុងមូលដ្ឋានឲ្យខាងតែបាន។

ជាមួយគ្នានេះផងដែរ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកា សម្ភារៈ ឧបត្ថម្ភ ចែកជូនដល់មណ្ឌលជនពិការតេជោភ្នំឆ័ត្រ តំបន់រតេជោសន្តិភាពការរ៉េពីរ មណ្ឌលជីវិតថ្មីភ្នំបាក់ និងកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ និងកងកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក្រុមការងារមាន៖ អង្ករ, មី, ទឹកស៊ីអ៊ីវ, ទឹកត្រី, ត្រីខ, ស្រាបៀរ, ទឹកក្រូច, ទឹកបរិសុទ្ធ, ត្រីកាម៉ុង, ក្រមា, ទឹកដោះគោ, ស្កស, កៅអៀក, អំបិល, ប្រេងកូឡា, ប្រេងឆា, មុង, ភួយ សរុបរួមជាថវិកាចំនួន ៣០៦.១០៩.៥០០រៀល និងបានជូនពរអ្នកចូលរួមទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រសព្វនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណះ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង