**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD

សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល

ភ្នំពេញ៖ នៅថ្ងៃទី១១ មេសា ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រព័ន្ធគោលនយោបាយបានទទួលជោគជ័យនៅកម្ពុជា គឺនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រស្ថាបនាប្រទេសឡើងវិញក្រោយសង្គ្រាម។ សម្តេចប្រធានរដ្ឋសភា បានរៀបរាប់ពីសសរស្តម្ភសំខាន់ទាំង១០ នៃទ្រឹស្តីរបស់សម្តេចតេជោ ដែលអាចផ្តល់ជាបទពិសោធន៍ និងជាប្រភពនៃគំនិតសម្រាប់បណ្ដាប្រទេសនានាទូទាំងពិភពលោក ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

១. ការបង្កើតទំនុកចិត្តដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព។ នៅត្រង់ចំនុចនេះសម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ទំនុកចិត្តជាធាតុចូលដ៏ចាំបាច់ក្នុងការកសាង និងរក្សាទំនាក់ទំនងសន្តិភាពរវាងបណ្តាប្រទេសនានា និងសហគមន៍។

២. ការបញ្ចប់សង្គ្រាមតាមរយៈកិច្ចពិភាក្សា។ កិច្ចពិភាក្សាត្រូវបានជ្រើសយកជាវិធីសាស្ត្រអាទិភាពក្នុងការដោះស្រាយជម្លោះ និងបញ្ចប់សង្គ្រាម។

៣. ការលើកកម្ពស់ការសហការគ្នារវាងនយោបាយនិងយោធា។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ការសហការអង្គភាពនយោបាយ និងយោធាជាធាតុដ៏សំខាន់ក្នុងការរក្សានិរន្តរភាពនៃសន្តិភាព និងស្ថិរភាព។

៤. ការលើកកម្ពស់ការរួមបញ្ចូលកិច្ចការសង្គមនិងសេដ្ឋកិច្ច។ ការរួមបញ្ចូលកិច្ចការសង្គមនិងសេដ្ឋកិច្ចជាអាទិភាពដើម្បីនាំមកនូវភាពសុខដមរមនា និងការរីកចម្រើនរបស់ជាតិ។

៥. ការផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍន៍។ នៅត្រង់ចំនុចនេះសម្តេចប្រធានរដ្ឋសភាគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមដែលផ្សារភ្ជាប់សន្តិភាពជាមួយនឹងការអភិវឌ្ឍអាចធានានិងជួយពង្រឹងគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាព។

៦. ការធានាឱ្យបានចំពោះភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាគ្រឹះនៃសន្តិភាព។ ការបង្រួបបង្រួមក្នុងសង្គមគឺជាមូលដ្ឋានគ្រឹះក្នុងការរក្សានិរន្តភាពនៃសន្តិភាពក្នុងសង្គម។

៧. ការផ្សារភ្ជាប់សន្តិភាពនិងការផ្តល់នូវយុតិ្តធម៌ក្នុងរយៈពេលអន្តរកាល។ ការអនុវត្តយន្តការយុត្តិធម៌ក្នុងរយៈពេលអន្តរកាលជួយឱ្យសង្គមផ្សះផ្សានិងជាសះស្បើយបន្ទាប់ពីមានជម្លោះ។

៨. ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដែលនាំទៅរកសន្តិភា។សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្ថែមថា ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិជាអាទិភាពចម្បងក្នុងការលើកកម្ពស់សន្តិភាពពិភពលោក។

៩. ការលើកកម្ពស់ពហុភាគីនិយមដើម្បីសន្តិភាព៖ ការកសាងកិច្ចសហប្រតិបត្តិពហុភាគីអាចជួយជម្រុញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតសន្តិភាពទូទាំងពិភពលោក។

១០. ការគោរពច្បាប់អន្តរជាតិដើម្បីជាមូលដ្ឋានគ្រឹះនៃសន្តិភាព។ ការអនុវត្តអនុលោមតាមច្បាប់អន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សកល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរំលឹកថា សសរស្តម្ភនៃទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានបង្ហាញពីដំណើររបស់កម្ពុជាទៅរកសន្តិភាពប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងអាចជាមាគ៌ាដ៏សំខាន់សម្រាប់បណ្តាប្រទេសផ្សេងទៀត ក្នុងការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង