ព្រះមហាក្សត្រ និងហ្លួងម៉ែ ស្តេចយាងនិវត្តន៍មកដល់កម្ពុជាវិញហើយ ប្រកបដោយព្រះរាជសុវត្ថិភាព

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចយាងនិវត្តន៍មកដល់កម្ពុជាវិញហើយ ប្រកបដោយព្រះរាជសុវត្ថិភាព បន្ទាប់ពីព្រះអង្គគង់សម្រាកពិនិត្យព្រះរាជសុខភាពអស់មួយរយៈពេល នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕



