**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា

នាវាកងកម្លាំងស្វ័យការពារជាតិជើងទឹករបស់ប្រទេសជប៉ុន គ្រោងនឹងមកចតនៅកំពង់ផែសមុទ្ររាមកម្ពុជា នៅខែមេសាខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ

ភ្នំពេញ៖ នាវាកងកម្លាំងស្វ័យការពារជាតិ ជើងទឹករបស់ប្រទេសជប៉ុន គ្រោងនឹងមកចតនៅកំពង់ផែសមុទ្ររាមនៃប្រទេសកម្ពុជា នៅក្នុងខែមេសាខាងមុខនេះ ដែលជាការទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ហើយវាក៏ជាឱកាសមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

នេះបើតាម ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងពិធីជូនដំណើរនិស្សិតកម្ពុជា ដែលត្រូវទៅបន្តសិក្សានៅសាលាយោធាការពារជាតិជប៉ុន កាលពីពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តម ឯកអគ្គរាជទូតបានបញ្ជាក់ជូនថា ក្នុងឆ្នាំ២០២៥នេះ គឺជាឆ្នាំវិសេសវិសាលមួយ ដែលក្រសួងការពារជាតិជប៉ុន បានតែងតាំងលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាអនុព័ន្ធយោធាជប៉ុន ជាលើកដំបូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផ្ទាល់ ដែលនេះគឺជាដំណឹងដ៏ល្អ នៃការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការកើនឡើងជាបន្តបន្ទាប់នូវសកម្មភាព និងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរនេះ នាវាជប៉ុនចំនួន២គ្រឿងមានឈ្មោះ ប៊ុនហ្គោ (BUNGO) និង អេតាជីម៉ា (ETAJIMA) ដែលទទួលបានការអនុញ្ញាត ឱ្យចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅក្នុងខែមេសាខាងមុខនេះ ក្រោយពីមូលដ្ឋានសមុទ្ររាមធ្វើទំនើបកម្មរួច ដែលបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

គួរបញ្ជាក់ជូនថា វិស័យការពារជាតិ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន មានភាពសកម្មជាច្រើន នឹងគ្មានទីបញ្ចប់សម្រាប់កិច្ចសហប្រតិបត្តិការដ៏រស់រវើកនេះ កាលពីឆ្នាំមុនមានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងនោះមាន៖ កិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិលើកដំបូងក្នុងខែកុម្ភៈ , ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ឯកឧត្តម ម៉ៅ សុផាន់ ក្នុងខែកក្កដា , ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម Kihara Minoru ក្នុងខែសីហា និងសមយុទ្ធរួមគ្នាលើកដំបូងរវាង កម្ពុជានិងជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលីនៅ UN TPP កាលពីខែវិច្ឆិកាជាដើម។ ឆ្នាំនេះ ក៏មានការពិគ្រោះយោបល់ PMMM ត្រូវបានធ្វើឡើងរួចហើយដែរ នៅទីក្រុងតូក្យូ កាលពីខែមករាកន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង