**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់

នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ដអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ និងក្រុមគ្រួសារ ពិសេសកងកម្លាំងនគរបាលការពារព្រំដែន កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងសូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ និងមានសាមគ្គីភាពផ្ទៃក្នុង បង្កើនការយកចិត្តទុកដាក់លើកទឹកចិត្តផ្តល់រង្វាន់ចំពោះមន្រ្តីមានស្នាដៃ ចំពោះមន្រ្តីប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យកងកម្លាំង ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន ទន្ទឹមនោះត្រូវបង្កើនយកចិត្តទុកដាក់ចំពោះមន្រ្តីមានជំងឺឈឺថ្កាត់ ត្រូវចាត់តំណាង ឬក៏ចុះសួរសុខទុក្ខដោយផ្ទាល់។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តពោធិ៍សាត់ មានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ដូច្នេះហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងង្គមជាតិ។ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ ដើម្បីទទួលពាក្យបណ្តឹង និងបម្រើសេវាជូនប្រជាពលរដ្ឋ ជាមួយគ្នានោះស្នងការដ្ឋាននគរបាលខេត្ត ត្រូវមានមន្រ្តីប្រចាំបញ្ជា ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។

អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងលុបបំបាត់រាល់នូវភាពអសកម្មនានាដែលបានខុសឆ្គងកន្លងមក ហើយប្ដូរមកធ្វើកិច្ចការងារសង្គមឲ្យបានច្រើន ពិសេសការសម្រួលចរាចរណ៍ដល់ពលរដ្ឋ ចាស់ជរា ជនមានពិការភាព បន្ថែមលើការងារជំនាញដែលកំពុងបំពេញការងារប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង