**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក

ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា បានរីកចម្រើនជាលំដាប់។

ឯកឧត្តមប្រធាន ADB ក៏បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានោះ, ឯកឧត្តមប្រធាន ADB ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១ របស់ឯកឧត្តម មកកាន់កម្ពុជា នាឱកាសនេះ ឯកឧត្តម និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីស្វែងយល់អំពីគម្រោងនៃ “ការពង្រឹងភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា” ក៏ដូចជាបានបំពេញទស្សនកិច្ចនៅវិទ្យាល័យមួយ។ ភាពជោគជ័យនៃការអនុវត្តគម្រោងនេះ ជា ឧទាហរណ៍ជាក់ស្តែងដ៏ល្អមួយក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា។

ឯកឧត្តមប្រធាន ADB ក៏បានគូសបញ្ជាក់ផងដែរថា ការអនុម័តអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា ឆ្នាំ ២០២៤-២០២៨ របស់ ADB មានភាពស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាល កម្ពុជាដើម្បីចូលរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់ និង អរគុណចំពោះការគាំទ្ររបស់ ADB ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការដាក់ចេញនូវគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការដាក់ចេញនូវគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅដល់ការលើកកម្ពស់វិស័យសុខាភិបាល, វិស័យអប់រំ និងឱកាសការងារ ជាដើម។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវវិធានការ និងយន្តការគន្លឹះដើម្បីគាំទ្រទៅដល់សហគមន៍មូលដ្ឋាននៅក្នុងការអភិវឌ្ឍសក្ដានុពលររបស់ខ្លួននៅតាមមូលដ្ឋាន តាមរយៈការដាក់ចេញនូវការគាំទ្រលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន សំដៅធានាដល់ការផ្តល់ផលប្រយោជន៍ផ្ទាល់របស់សហគមន៍។

ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយនៅក្នុងការលើកកម្ពស់ការអប់រំ ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានា ដើម្បីធានាបរិយាកាសវិនិយោគ ក៏ដូចជា ការធានាភាពប្រកួតប្រជែងរបស់កម្ពុជា។

សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តដល់ ADB បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដេីម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង