**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

លោក ដូណាល់ ត្រាំ ជំរុញលោក ពូទីន ឱ្យទុកជីវិតឱ្យកងទ័ពអ៊ុយក្រែន ដែលរុស្ស៊ីកំពុងវាយរុញចេញពីតំបន់ Kursk

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រទី១៤ ខែមីនា ឱ្យទុកជីវិតឱ្យកងទ័ពអ៊ុយក្រែន ដែលរុស្ស៊ីកំពុងវាយរុញចេញពីតំបន់ Kursk។ លោក ពូទីន ឆ្លើយថា លោកនឹងទុកជីវិតឱ្យពួកគេ ប្រសិនបើពួកគេទម្លាក់អាវុធចុះចាញ់។

លោក ត្រាំ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីបេសកជនរបស់គាត់គឺលោក ស្ទីវ វិតខហ្វ (Steve Witkoff) បានជួបប្រជុំដ៏យូរមួយជាមួយលោក ពូទីន កាលពីយប់ថ្ងៃព្រហស្បតិ៍នៅរដ្ឋធានីមូស្គូ។ លោក ត្រាំ បានពិពណ៌នាកិច្ចប្រជុំនេះថាល្អណាស់ និងមានផ្លែផ្កា។

លោក ត្រាំ បាននិយាយថា៖«មានឱកាសដ៏ល្អដែលសង្រ្គាមបង្ហូរឈាមដ៏អាក្រក់នេះអាចឈានដល់ទីបញ្ចប់»។ លោកសំដៅលើសំណើបទឈប់បាញ់របស់សហរដ្ឋអាម៉េរិកដែលអ៊ុយក្រែនទទួលយកក្នុងសប្តាហ៍នេះ ហើយកំពុងស្ថិតក្រោមការពិចារណារបស់រុស្ស៊ី។

ប្រធានាធិបតីអាម៉េរិក បាននិយាយថា យោធារុស្ស៊ីបានឡោមព័ទ្ធទាហានអ៊ុយក្រែនរាប់ពាន់នាក់នៅក្នុងតំបន់ Kursk ដែលស្ថិតក្នុងស្ថានភាពអាក្រក់ និងងាយរងគ្រោះ។ បុរសចិត្តឆៅរូបនេះបានលើកឡើងថា៖«ខ្ញុំបានស្នើសុំយ៉ាងមុតមាំទៅកាន់ប្រធានាធិបតីពូទីន ឱ្យទុកជីវិតពួកគេ។ នេះអាចជាការសម្លាប់រង្គាលដ៏អាក្រក់មួយដែលមិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទីពីរ។ សូមព្រះប្រទានពរដល់ពួកគេទាំងអស់គ្នា»។

លោក ពូទីន បានចោទប្រកាន់កងទ័ពអ៊ុយក្រែនពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលនៅក្នុងតំបន់ Kursk ដែលជាអ្វីដែលរដ្ឋធានីកៀវបដិសេធ។ ប៉ុន្តែ ប្រធានាធិបតី រុស្ស៊ី បាន និយាយ ថា លោក យល់ ពី ការ អំពាវនាវ របស់ លោក ត្រាំ ឱ្យ គិតគូរ អំពី មនុស្សធម៌។ មេដឹកនាំរុស្ស៊ីរូបនេះបានបរិយាយបន្តថា៖«ក្នុងន័យនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា ប្រសិនបើ (កងទ័ពអ៊ុយក្រែន) ដាក់អាវុធចុះចាញ់ ពួកគេនឹងត្រូវបានធានាជីវិត និងការព្យាបាលសមរម្យ ស្របតាមច្បាប់អន្តរជាតិ និងច្បាប់នៃសហព័ន្ធរុស្ស៊ី»។ទោះជាយ៉ាងណាក៏ដោយ យោធាអ៊ុយក្រែន បានអះអាងថា មិនមានការគំរាមកំហែងនៃការឡោមព័ទ្ធទេ ហើយកងទ័ពរបស់ខ្លួនកំពុងដកថយទៅកាន់ទីតាំងល្អប្រសើរជាងមុន៕

អត្ថបទដែលជាប់ទាក់ទង