**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ព្រះប្រឡាយ និងសិប្បកម្មកែច្នៃស្វាយកែវរមៀតនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥បានអញ្ជើញជួបប្រជុំជាមួយ តំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំង ព្រមទាំងចុះពិនិត្យ មើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិត នៅឃុំត្រពាំងតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នៅក្នុងកិច្ចប្រជុំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច និងការសំណេះសំណាលជាមួយសហគមន៍ដាំដុះស្វាយចន្ទី គឺមានផ្ទៃដីដាំដុះ ប្រមាណ ៩០០ហិកតា ក្នុងនោះសមាជិកសរុបចំនួន ១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកពួកគាត់មួយចំនួន របស់សហគមន៍កំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីផងដែរ។

បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះចន្ទីរួចមកនោះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកជាអនុសាសន៍ ណែនាំបន្ថែមដល់សហគមន៍ចន្ទីការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់ បច្ចេកទេសបន្ថែមលើដំណាំចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើនពោល អាចទាញផល ចន្លោះ ២តោន ទៅ ២,៥តោន ក្នុង១ហិចតា ជាមួយនិងការរៀបចំឃ្លាំង សម្រាប់ស្តុកទុកឬហាលចន្ទី នៅពេលដែលតម្លៃចន្ទីធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។

នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យការស្តុកនិងហាលទុកចន្ទីមួយកន្លែងទៀត ស្ថិតក្នុងស្រុកអន្លង់វែង របស់ លោក សាន ឡុងហាក់ ដែលកំពុងប្រមូលទិញចន្ទី ដំឡូងមី សណ្តែកសៀងពីកសិកររាប់ស៊ីបតោន នាំចេញទៅប្រទេសវៀតណាម និងថៃ ព្រមទាំងបង្ហាញពីស្ថានភាពទិញចន្ទីពីកសិករ ក្នុងតម្លៃ ៥៣០០រៀល ក្នុង ១គីឡូក្រាម និងតម្លៃដំឡូងមីស្ងួត ទិញក្នុងតម្លៃ ៥០០រៀលក្នុង១គីឡូក្រាមផងដែរ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះតានដាននិង ពិនិត្យមើលសកម្មភាពរបស់សិប្បកម្មកែច្នៃស្វាយកែវរមៀតមួយកន្លែងទៀត ឈ្មោះ លី ស្រីពៅ ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លុងវែង ជុំវិញការប្រមូលទិញស្វាយពីកសិករ និងម្ចាស់ចំការមកកែច្នៃ ក្នុងផ្ទៃដី ៣ពាន់ហិកតា និងកម្លាំងទិញស្វាយកែវរមៀត១ថ្ងៃជិត១០០តោនស្វាយស្រស់ សម្រាប់កែច្នៃនិងនាំចេញ។

សូមបញ្ជាក់ថា ការអញ្ជើញជួបកសិករនិងសមាគម ខាងលើរបស់ ឯកឧត្តមបណ្ឌិតប្រតិភូ គឺចាប់ផ្តើមចេញពីខេត្តកំពង់ធំ ព្រះវិហារ និងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទី ក្នុងខែមីនា និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងឈ្មួញក្នុងស្រុក ពោល គិតត្រឹមថ្ងៃទី១២ដល់ថ្ងៃទី១៣មីនា ឆ្នាំ២០២៥នេះ តម្លៃចន្ទី បានកើនឡើងចន្លោះតម្លៃ ៥៣០០រៀល ទៅ ៥៤០០រៀល ក្នុងមួយគីឡូក្រាម និងកន្លែងខ្លះប្រែប្រួលបន្តិចបន្ទួចតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង