**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

ក្រុមអ្នកវិនិយោគិនកូរ៉េ មានបំណងមកវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត នៅខេត្តកំពង់ធំ

ភ្នំពេញ៖ ក្នុងជំនួបជាមួយឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្រុមអ្នកវិនិយោគិនកូរ៉េ បានប្រាប់ពីបំណងមកវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតនៅខេត្តកំពង់ធំ ហើយក៏គ្រោងធ្វើដំណើរមកសិក្សាផ្ទាល់ម្ដងទៀត ក្នុងពេលឆាប់ៗខាងមុខ ។

ជំនួបរវាងឯកឧត្ដម នួន ផារ័ត្ន និងក្រុមអ្នកវិនិយោគ នៃសាធារណរដ្ឋកូរ៉េ បានធ្វើឡើងក្នុងឱកាសដែលអភិបាលខេត្តកំពង់ធំ រូបនេះ បានដឹកនាំគណៈប្រតិភូខេត្តធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ រយៈពេល៣ថ្ងៃកាលពីថ្ងៃ៦ដល់ថ្ងៃទី៨មីនា។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េមកកាន់ខេត្តកំពង់ធំ ដើម្បីចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត សំដៅលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់ប្រជាពលរដ្ឋ, ពង្រីកទំនាក់ទំនងការទូតរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀនសូត្រពីគ្នា ការចែករំលែកបទពិសោធល្អៗ និង ស្វែងរកវគ្គបណ្តុះបណ្តាលរយៈពេលវែងនិងខ្លី ជូនមន្ត្រីរាជការនៃរដ្ឋខេត្ត ក្នុងគោលបំណងពង្រឹងសមត្ថភាពចូលរួមអភិវឌ្ឍន៍ខេត្ត។ ឯកឧត្ដម នួន ផារ័ត្ន បានបន្តជួបជាមួយប្រធានក្រុមហ៊ុន Heungkuk Industry (HK) និងបានចុះលិខិតបង្ហាញសុច្ឆន្ទៈក្នុងការជំរុញការវិនិយោគនៅខេត្តកំពង់ធំ ដែលក្រុមហ៊ុន HK គ្រោងនឹងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ហើយលោកក៏បានជួបជាមួយលោក Sang-Hyuk JUNG ប្រធានធនាគារ Shinhan Bankផងដែរ។

ក្រោយពិភាក្សាគ្នា ធនាគារបានបញ្ជាក់ថា នឹងសិក្សាលទ្ធភាពបង្កើតសាខាមួយទៀតនៅខេត្តកំពង់ធំ ព្រមទាំងជួយកៀរគរទុនវិនិយោគក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ។ ប្រធានធនាគារខាងលើ សន្យាបន្តជួយដល់ខេត្តកំពង់ធំនូវគម្រោងទំនួលខុសត្រូវសង្គម (CSR) ដែលធនាគារធ្លាប់បានជួយកន្លងមក។ ឯកឧត្ដមអភិបាលខេត្តកំពង់ធំ ក៏បានបន្តជួបពិភាក្សា​​​​​​​​​ផងដែរជាមួយឯកឧត្ដម អូ សេហ៊ូន OH Se-hoon អភិបាលរដ្ឋធានីសេអ៊ូល ក្នុងនោះ សាលារដ្ឋធានីសេអ៊ូល និងសិក្សាលទ្ធភាពលើការផ្ដល់ជំនួយជាគម្រោងបច្ចេកទេស ក្នុងការកែលម្អដងស្ទឹងសែន របស់ខេត្តកំពង់ធំ តាមបទពិសោធនៃការរៀបចំកែលម្អទន្លេហាន (Hangang River)។ បញ្ចប់ការពិភាក្សាជាមួយអភិបាលរដ្ឋធានីសេអ៊ូល ឯកឧត្ដម នួន ផារ័ត្ន បានជួបពិភាក្សាជាមួយរដ្ឋបាលខេត្តកាំងវ៉ុន (Kangwon) ហើយភាគីទាំងពីរបានឯកភាពគ្នាលើការបញ្ចូនមន្ត្រីរាជការរបស់រដ្ឋបាលខេត្តកំពង់ធំ ទៅសិក្សាជំនាញខ្លីស្តីពីការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនងនឹងគ្នាឱ្យកាន់តែល្អថែមទៀត។

សូមជម្រាបថា ខេត្តកំពង់ធំ ស្ថិតនៅចំចំណុចកណ្ដាលនៃប្រទេសកម្ពុជា និងមានសក្ដានុពលទាក់ទាញជាច្រើន ពិសេសលើវិស័យទេសចរណ៍ វិស័យកសិកម្ម និង កសិឧស្សាហកម្ម។ និយាយពីវិស័យកសិកម្ម ខេត្តកំពង់ធំ ជាខេត្តមួយដែលមានសក្តានុពលខ្ពស់លើដំណាំស្វាយចន្ទី និងដំណាំស្រូវ ហើយក៏ជាជង្រុកស្រូវទី៥ បន្ទាប់ពីខេត្តបាត់ដំបង បន្ទាយមានជ័យ តាកែវ និង ព្រៃវែង ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើនការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក៕

អត្ថបទដែលជាប់ទាក់ទង