ត្រឹមរយៈពេល ២ថ្ងៃ គ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទ MK82 ទម្ងន់ ២៣០គីឡូក្រាម ចំនួន៣គ្រាប់ ត្រូវបានរកឃើញ និងដោះបន្សាបដោយស៊ីម៉ាក់

ភ្នំពេញ៖ ត្រឹមរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១១ និង ១២ ខែមីនា ឆ្នាំ២០២៥ គ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួន៣គ្រាប់ ដែល២គ្រាប់នៅខេត្តកណ្តាល និង១គ្រាប់ទៀតនៅខេត្តកំពង់ធំ ត្រូវបានរកឃើញ និងដោះបន្សាបដោយកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ ហើយគ្រាប់ទាំងនោះបានដឹកយកទៅទុកនៅកន្លែងសុវត្ថិភាពផងដែរ។
ផ្អែកតាមព័ត៌មានទិន្នន័យទម្លាក់គ្រាប់បែក ដែលប្រគល់មកអង្គភាពស៊ីម៉ាក់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកប្រភេទគ្រាប់ MK82 ដែលរកឃើញនៅតំបន់ខ្លះ គឺមិនមានក្នុងកំណត់ត្រាទិន្នន័យស្ថិតនៅទីតាំងចំណុចនេះទេ ៕

