សម្ដេចធិបតី ប្រកាសថារោងចក្រសហគ្រាសដែលមានបុគ្គលិកចាប់ពីមួយរយនាក់ឡើងទៅ នឹងតម្រូវឲ្យមានទារកដ្ឋាន

ភ្នំពេញ៖ ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រោងចក្រសហគ្រាសដែលមាន បុគ្គលិកចាប់ពីមួយរយនាក់ឡើងទៅ នឹងតម្រូវឲ្យមាននូវទារកដ្ឋាន ខណៈការសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៃរោងចក្រកាត់ដេរម៉ាវ៉លនាថ្ងៃនេះគឺជាលើកដំបូងបំផុតនៅកម្ពុជាយើងនេះ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះការជីវៈ ដែលបានរៀបចំទារកដ្ឋាន១៣កន្លែង នៅតាមរោងចក្រសហគ្រាស នៅទូទាំងប្រទេស។
ជាមួយគ្នានេះសម្តេចធិបតី បានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលឲ្យបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតចំពោះការងារទារកដ្ឋាន និងថែទាំសុខ ភាពដល់ទារក និងម្តាយរបស់ពួកគេនៅតាមរោងចក្រសហគ្រាស់នានា៕

