**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា

បទវិភាគ៖ប្រទេសចិនចាត់វិធានការប្រឆាំងភាពរើសអើងជាលើកដំបូងលើទូទាំងពិភពលោកដើម្បីតបតវិញយ៉ាងខ្លាំងក្លាចំពោះកាណាដា


នៅថ្ងៃទី ​៨ ​ខែមីនា ​ប្រទេសចិន​បាន​ប្រកាស​លទ្ធផល​ស៊ើបអង្កេត​ស្តីពី​ការ​ប្រឆាំង​ភាព​រើស​អើង​ចំពោះ​ប្រទេសកាណាដា​ដោយ​បង្ហាញថា ​ទង្វើ​ដំឡើង​ពន្ធគយ​របស់​ប្រទេស​កា​ណា​ដា​ចំពោះ​រថយន្តអគ្គិសនី ​ផលិតផលដែកថែបនិងអាលុយមីញ៉ូម​ពាក់ព័ន្ធ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​កាលពីឆ្នាំមុន​បាន​បង្កជា​ការ​ដាក់កំហិតប្រកបដោយ​ភាពរើសអើង​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ពាណិជ្ជកម្មជាប្រក្រតី ​បំផ្លាញដល់​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​សហគ្រាស​ចិន ​។ ​យោងទៅ​លើ​លទ្ធផល​ស៊ើបអង្កេត​មួយ​នេះ ​ប្រទេសចិន​បាន​ដំឡើងពន្ធគយ​លើ​ផលិតផល​ដែល​នាំចូល​ពី​កាណាដា​មួយចំនួន​តាម​ផ្លូវ​ច្បាប់ ​។
កាលពីខែសីហា ​ឆ្នាំ ​២០២៤ ​រដ្ឋាភិបាលកាណាដាបានប្រកាស​ដំឡើងពន្ធគយ ​១០០ ​ភាគ​រយ​លើ​រថយន្តអគ្គិសនី​របស់ចិន​ចាប់ពីថ្ងៃទី ​១ ​ខែតុលា ​ឆ្នាំ ​២០២៤ ​តទៅ​និង​ដំឡើងពន្ធគយ ​២៥ ​ភាគរយ​លើ​ផលិតផលដែកថែប​និងអាលុយមីញ៉ូមរបស់ចិន​ចាប់ពី​ថ្ងៃ​ទី ​២២ ​ខែតុលា ​ឆ្នាំ ​២០២៤ ​តទៅ ​។ ​អ្នកវិភាគបានលើកឡើងថា ​ការដំឡើងពន្ធគយដោយ​ឯកតោ​ភាគី​របស់កាណាដា​មិនអើពើ​នឹង​ការពិតជាក់ស្តែង​និងច្បាប់កំណត់​នៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​វាគឺជា​ទង្វើ​គំាពារនិយមផ្នែកពាណិជ្ជកម្ម​សុទ្ធសាធ​ដែលបាន​បង្ក​ជា​វិធានការប្រកបដោយភាពរើសអើងចំពោះប្រទេសចិន ​បានរំលោភយ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​និង​ផលប្រយោជន៍ស្របច្បាប់របស់ចិន ​ក៏ដូចជាបំផ្លាញដល់ទំនាក់ទំនងសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ចិន-កាណាដា ​។
ផ្ទុយទៅវិញ ​ការ​ស៊ើបអង្កេត​ប្រឆាំង​ភាព​រើស​អើង​របស់​ប្រទេសចិន ​គឺ ​ធ្វើឡើង​ស្រប​តាម​ច្បាប់​និង​បទប្បញ្ញត្តិ ​។ ​បើមើលពីក្បួនច្បាប់អន្តរជាតិអាចឃើញថា ​ចិន​និងកាណាដា​សុទ្ធតែ​ជា​សមាជិក​អង្គការពាណិជ្ជកម្មពិភពលោក ​កាណាដា​ដំឡើង​ពន្ធគយ​ដោយផ្ទាល់​ចំពោះ​ផលិតផល​ពាក់ព័ន្ធ​ដែល​នាំចូលពីប្រទេសចិន​វា​បានល្មើសនឹង​ក្បូន​ច្បាប់​ពាក់ព័ន្ធ​ដូច​ជា ​”គោលការណ៍មិនរើសអើង”​ជាដើម​របស់​អង្គការពាណិជ្ជកម្មពិភពលោក ​ហើយ​ភាគី​ចិន​បាន​ចាប់ដំណើរការ​ការស៊ើបអង្កេត​គឺជា​ការគាំពារយ៉ាងខ្លាំងក្លា​ចំពោះ​ក្បូន​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្មពិភពលោក ​។
ដូច​លទ្ធផល​ស៊ើបអង្កេត​របស់ប្រទេសចិន​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ប្រទេស​កា​ណា​ដា​បាន​ដំឡើង​ពន្ធគយ​លើ​ផលិតផល​ពាក់ព័ន្ធ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​កាលពីឆ្នាំមុន​ដែល​បាន​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់ពាណិជ្ជកម្ម​ជាប្រក្រតី​និង​បំផ្លាញដល់​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​សហគ្រាស​ចិន ​។ ​ទិន្នន័យបានបង្ហាញថា ​បន្ទាប់ពី​កាណាដា​បាន​ដំឡើង​ពន្ធគយ​ចំពោះ​ប្រទេសចិន ​ការនាំចេញ​រថយន្តអគ្គិសនី​របស់ចិន​ទៅ​កាន់​កា​ណា​ដា​បានធ្លាក់ចុះ ​៩៩ ​ភាគរយ ​។ ​លើសពីនេះទៅទៀត ​ផលិតផល​ដែក​ថែប​និង​អាលុយ​មីញ៉ូម​ព្រមទាំង​មុខរបរ​ពាក់ព័ន្ធ​ផ្សេងទៀត​ក៏ត្រូវ​បានរងផលប៉ះពាល់​ក្នុង​កម្រិតទីទៃគ្នាផង​ដែរ ​។ ​នេះហើយក៏ជាមូលហេតុដែល​បន្ទាប់ពី​លទ្ធផល​ស៊ើបអង្កេត​ប្រឆាំង​ភាព​រើស​អើង​របស់​ប្រទេសចិន​ត្រូវបានចេញផ្សាយ ​សមាគម​ចំនួន ​៦ ​ដូច​ជា​សមាគមន៍ឧស្សាហកម្ម​រថយន្ត​ចិន​បាន​សម្តែង​ការគាំទ្រយ៉ាងមុតមាំ​ចំពោះ​ការកាត់ក្តី​នៃ​ការ​ស៊ើបអង្កេត​ប្រឆាំង​ភាព​រើស​អើង​ចំពោះ​ប្រទេសកាណាដា ​។
យោងទៅលើ​លទ្ធផល​ស៊ើបអង្កេត​ប្រឆាំង​ភាព​រើស​អើង ​ប្រទេសចិនបាន​ប្រកាស​នា​ថ្ងៃ​ដដែល​ថា ​ចាប់ពីថ្ងៃទី ​២០ ​ខែមីនា ​ឆ្នាំ ​២០២៥ ​តទៅ ​ចិន​នឹង​ដំឡើងពន្ធគយ ​១០០ ​ភាគរយ​លើ​ប្រេងកាណូឡា ​នំធ្វើពីម្សៅ​និងសណ្តែងបារាំង​ដែល​មានប្រភពដើម​នៅ​ប្រទេស​កាណាដា ​ហើយ​ដំឡើងពន្ធគយ ​២៥ ​ភាគរយ​លើ​ជលផល​និង​សាច់ជ្រូក​ដែល​មាន​ប្រភព​ដើម​នៅប្រទេសកាណាដា ​។
នាពេល​បច្ចុប្បន្ន​នេះ ​រដ្ឋាភិបាល​អាមេរិក​កំពុង​បំផុស​សង្រ្គាម​ពាណិជ្ជកម្ម​នៅទូទាំង​ពិភព​លោក ​។ ​ប្រសិនបើ​កាណាដា​ចង់​ធ្វើតាម​សហរដ្ឋអាមេរិក ​នោះ​នឹង​គ្មានលទ្ធផល​ល្អ​នោះ​ទេ ​ប្រសិនបើ​កាណាដា​ប្រកាន់អាកប្បកិរិយា​ក្រអឺតក្រអោង​ដោយមិនសមហេតុផល​ចំពោះ​ចិន ​នោះ​មុខ​ជា​នឹង​ទទួល​ការធ្វើពហិការ​យ៉ាង​ដាច់ខាត​ជាមិនខាន​។ ​ភាគីចិនមានតែឆ្លើយ​តប​ដោយ​ពាក្យ​សម្តី​មួយម៉ាត់ថា ​ចិនមិនដែល​បង្ករឿង​ឡើយ ​ហើយក៏មិនខ្លាចការបង្ករឿង​ដែរ ​។ ​ប្រទេសចិន​នឹង​គាំពារ​យ៉ាងម៉ឺងម៉ាត់​នូវ​ផលប្រយោជន៍​និង​សិទ្ធិ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ ​ក៏ដូចជា​គាំពារ​យ៉ាងម៉ឺងម៉ាត់​នូវ​ក្បួន​ច្បាប់​របស់​អង្គការពាណិជ្ជកម្មពិភព​លោក​និង​ប្រព័ន្ធ​ពាណិជ្ជកម្មពហុភាគី ​ចិន​មុខជា​នឹងអនុវត្តតាមពាក្យសន្យារបស់ខ្លួន​យ៉ាង​ដាច់​ខាត​ជាក់​ជា​មិនខាន ​៕

អត្ថបទដែលជាប់ទាក់ទង