**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)

អាមេរិក​​ បញ្ជា​ឲ្យ​បុគ្គលិក​មិន​ចាំបាច់​ចាក​ចេញ​ពី​ស៊ូដង់​ខាងត្បូង​បន្ទាន់ ដោយសារ​ពី​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព និង​សន្តិសុខ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក​ បាន​បញ្ជា​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​ដែល​មិន​បំពេញ​ការងារ​ចាំបាច់​បន្ទាន់​ទាំង​អស់​ ចាក​ចេញ​ពី​ប្រទេស​ស៊ូដង់​ខាងត្បូង ដោយលើកឡើងពី​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព និង​សន្តិសុខ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អាមេរិក​កាលពី​ថ្ងៃអាទិត្យ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា ជម្លោះ​ប្រដាប់​អាវុធ​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង រួម​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​នយោបាយ និង​ក្រុម​ជនជាតិ​ផ្សេងៗ។ អាវុធ​មាន​យ៉ាង​ទូលំទូលាយ​ក្នុង​ចំណោម​ប្រជាជន។

សេចក្តី​សម្រេច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ទីភ្នាក់ងារ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​កើនឡើង​នៃ​អំពើ​ហិង្សា និង​ភាព​ជាប់គាំង​ផ្នែក​នយោបាយ​នៅ​ស៊ូដង់​ខាងត្បូង ​កំពុង​គំរាមកំហែង​ដល់​ដំណើរការ​សន្តិភាព​ដែល​មាន​ស្រាប់។

កាលពី​ដើម​ខែ​នេះ កងកម្លាំង​សន្តិសុខ​ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតី Salva Kiir បាន​ចាប់​ខ្លួន​រដ្ឋមន្ត្រី​ពីរ​រូប និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន​នាក់​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​លោក Riek Machar។ ការ​ចាប់​ខ្លួន​នេះ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​អនាគត​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ២០១៨ ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​រយៈពេល ៥ឆ្នាំ​រវាង​កងកម្លាំង​របស់​លោក Kiir និង​លោក Machar ដែល​បាន​សម្លាប់​មនុស្ស​ជិត ៤០០,០០០នាក់។

ក្រសួង​ការ​បរទេស​បាន​បន្ថែម​ថា ឧក្រិដ្ឋកម្ម​ហិង្សា​ដូចជា ការ​លួច​រថយន្ត ការ​បាញ់​ប្រហារ ការ​វាយ​ឆ្មក់ ការ​វាយ​ដំ ការ​ប្លន់ និង​ការ​ចាប់​ជំរិត គឺ​ជា​រឿង​ធម្មតា​នៅ​ទូទាំង​ប្រទេស​ស៊ូដង់​ខាងត្បូង រួម​ទាំង​រដ្ឋធានី​ជូបា​ផង​ដែរ។ តំបន់​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​បុគ្គលិក​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​ស្ថិត​ក្រោម​បម្រាម​គោចរ​យ៉ាង​តឹងរ៉ឹង និង​ត្រូវ​ប្រើប្រាស់​រថពាសដែក​ស្ទើរតែ​គ្រប់​ពេល​ធ្វើ​ដំណើរ។

អត្ថបទដែលជាប់ទាក់ទង