**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែម ព្រមទាំងវិធានការពន្ធគយប្រឆាំងនឹងរុស្ស៉ី

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី៧ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែម ព្រមទាំងវិធានការពន្ធគយប្រឆាំងនឹងរុស្ស៉ី ពោលគឺប៉ុន្មានថ្ងៃ ក្រោយផ្អាកជំនួយយោធានិងការគាំទ្រផ្នែកចារកម្មដល់អ៊ុយក្រែន ហើយលោកបានអំពាវនាវឱ្យប្រទេសទាំងពីរ ប្រញាប់ចរចាគ្នា ដើម្បីសម្រេចឆ្ពោះទៅបាន កិច្ចព្រមព្រៀងសន្តិភាព។

លោក ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «ស្របពេលដែលរុស្ស៉ីកំពុងតែបន្តវាយប្រហារអ៊ុយក្រែនឥតសំចៃដៃ នៅលើសមរភូមិ នាពេលនេះ ខ្ញុំពិចារណាដាក់ទណ្ឌកម្មទ្រង់ទ្រាយធំផ្នែកធនាគារ និងទណ្ឌកម្មបន្ថែមផ្នែកផ្សេងៗទៀត ហើយនិងវិធានការពន្ធគយ ទៅលើរុស្ស៉ី រហូតទាល់មានការសម្រេចបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។ រុស្ស៉ីនិងអ៊ុយក្រែន គួរតែរួសរាន់នាំគ្នាមកចូលតុចរចាឱ្យបានឆាប់ៗ មុនវាយឺតពេល»។

ការគំរាមរបស់លោក ត្រាំ ស្តីពីការបង្កើនសម្ពាធលើទីក្រុងមូស្គូ កើតមានឡើង បន្ទាប់ពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋបាលរបស់លោក បានផ្តោតរិះគន់តែទៅលើអ៊ុយក្រែន រហូតមានការទាស់សម្តីគ្នាយ៉ាងខ្លាំងក្លា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្តាហ៍មុន នៅឯសេតវិមាន។ ក្រោយការទាស់សម្តីគ្នានោះ អាមេរិកបានផ្អាកជំនួយយោធាទាំងអស់ និង ការចែករំលែកព័ត៌មានសម្ងាត់ ដើម្បីជាផ្នែកនៃការដាក់សម្ពាធឱ្យអ៊ុយក្រែន យល់ព្រមចរចាបញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បើរាប់តែឯងគឺបានអនុវត្តទណ្ឌកម្មសរុបចំនួន៦៤៣៣ ប្រឆាំងនឹងរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយបើបូកជាមួយចំណាត់ការរបស់ប្រទេសដទៃទៀត រួមមានទាំងចក្រភពអង់គ្លេស អូស្រ្តាលី សហភាពអឺរ៉ុប និងកាណាដា គឺវាកើនដល់២១ ៦៩២ទណ្ឌកម្ម។

ថ្មីៗនេះ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សេតវិមានកំពុងតែសិក្សាលើ លទ្ធភាពបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៉ី ដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជំរុញ ការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន និងស្តារទំនាក់ទំនងការទូតក៏ដូចជាសេដ្ឋកិច្ចឡើងវិញ ជាមួយទីក្រុងមូស្គូ៕

អត្ថបទដែលជាប់ទាក់ទង