**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖ ស្រ្តីបានរួមចំណែកដ៏អស្ចារ្យ និងក្លាហានអង់អាច ក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា និងបានបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមានសន្តិភាព។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងលោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាមន្រ្តីជាន់ខ្ពស់ អញ្ជើញមកពីតាមក្រសួង ស្ថាប័នានា និងពី​ថ្នាក់ក្រោមជាតិ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិ ប្រមាណជាង ៩០០នាក់។

បន្ទាប់ពីស្ដាប់ព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និង របាយការណ៍របស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្រ្តី និងក្មេងស្រីទាំងអស់នៅលើពិភពលោក និងជាពិសេសស្រ្តីនៅកម្ពុជា ដែលបានរួមចំណែកដ៏អស្ចារ្យ ក្លាហាន និងស្មារតីអង់អាច ក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលជាច្រើន​ជាពិសេស ក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកយកប្រធានបទសម្រាប់ឆ្នាំនេះ ដែលស្របតាមប្រធានបទសកលផង និងបរិបទរបស់ប្រទេសកម្ពុជាផង ដោយផ្ដោតលើភាពបន្ទាន់នៃបរិយាបន្ន​សមភាពយេនឌ័រ ធានាថាគ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានទុកឱ្យនៅឯកា ដោយមិនគិតពីស្ថានភាពសង្គមសេដ្ឋកិច្ច ជាតិសាសន៍ ពណ៌សម្បុរ ពិការភាព ឬកត្តាផ្សេងទៀត និងបានផ្តោតសំខាន់លើសិទ្ធិផ្លូវច្បាប់, ឱកាស​សេដ្ឋកិច្ច, ការចូលរួមនយោបាយ, សិទ្ធិទទួលបានការអប់រំ និងការការពារពីអំពើហិង្សាយេនឌ័រ ទាំងនៅកម្រិតជាតិ និងអន្តរជាតិ ហើយការជួបជុំគ្នានាថ្ងៃនេះ គឺដើម្បីរំលឹកការលើកកម្ពស់សិទ្ធិស្រ្តី ប៉ុន្តែមិនមែនមានន័យថា ស្រ្តីមានសិទ្ធិតែមួយថ្ងៃនេះទេ ហើយថ្ងៃ៨មីនា មានអត្ថន័យលើសពីកាលបរិច្ឆេទនៅលើប្រតិទិន និងស្របពេលនៃខួបលើកទី៣០ឆ្នាំ នៃការអនុវត្តសេចក្តីប្រកាស និងផែនការសកម្ម​ភាព ទីក្រុងប៉េកាំង ស្តីពីសិទ្ធិស្រ្តី ដែលជាកំណត់ត្រាដ៏សំខាន់ (Milestone) សំដៅសម្រេចបានសម​ភាព​យេនឌ័រ និងការបង្កើន​ភាពអង់អាចដល់ស្រ្តី និងក្មេងស្រីទាំងអស់នៅឆ្នាំ២០៣០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា «ស្រ្តីគឺជានិម្មាបនករនៃការផ្លាស់ប្តូរ (Architects of change)» និងលើសពីនេះ ស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំ ជាសហគ្រិន ជាម្តាយ ជាភរិយា ជាអ្នកគ្រូ និងជាអ្នក​អប់រំទូន្មានក្នុងគ្រួសារ ដែលជា «កម្លាំងនៃបរិវត្តកម្មសង្គម (forces of transformation)»។ សម្រាប់កម្ពុជា​ បានចាប់ផ្តើមឡើងជាប្រជាជាតិមួយ ដោយយកស្រ្តីជាធំ ឬមាតាធិបតេយ្យ ហើយវប្បធម៌នៃមាតាធិបតេយ្យនេះ បានជ្រួតជា្របពេញសង្គមកម្ពុជារហូតមកទល់បច្ចុប្បន្ន ដែលជាការបង្ហាញឱ្យឃើញពីគុណភាពយេនឌ័រ (Gender quality) នៅកម្ពុជាក្នុងប្រវត្តិសាស្រ្តជាងពីរពាន់ឆ្នាំរបស់ខ្លួន។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាដកនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សមភាព​យេនឌ័រ និងការទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័របន្តពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ហើយកិច្ចការនេះ គឺជារបៀបវារៈអន្តរវិស័យដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភវិឌ្ឍន៍ ត្រូវចូលរួមដោះស្រាយ ប្រកបដោយភាពបុរេសកម្ម និងមានការទទួលខុសត្រូវខ្ពស់។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន យើងក៏នៅមានបញ្ហាប្រឈមសេសសល់ ក៏ដូចជាបញ្ហាប្រឈមថ្មីៗ ដែលរាំងស្ទះដល់ការឈានទៅសម្រេចបានសមភាពយេនឌ័រផងដែរ។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការបានស្នើឱ្យ​គ្រប់​ក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋ​គ្រប់រូប ចូលរួមគាំទ្រនិងអនុវត្ត​​ការងារបញ្ជ្រាបយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តី លើកិច្ចការអាទិភាពជាអាទិ៍ រួមមាន៖ ១.បន្តលើកកម្ពស់ការចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់កម្រិត, ២.

បន្តជំរុញការបញ្រ្ជាបយេនឌ័រទៅក្នុងក្របខ័ណ្ឌគោលនយោបាយកម្មវិធីជាតិ, ៣.​បង្កើនការចូលរួមរបស់ស្រ្តីនិងក្មេងស្រី ក្នុង
វិស័យឌីជីថល វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិតនិងគណិតវិទ្យា (STEAM), ៤.បន្តទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាមួយនឹងការលើកកម្ពស់ ភាពជាគំរូរបស់បុរស និងភាពភ្ញាក់រលឹករបស់បុរស ក្នុងការលុបបំបាត់អំពើហិង្សាគ្រប់រូបភាព ស្របតាមបាវចនា «ជួយស្រ្តី គឺជួយខ្លួនឯង» និង «សិទ្ធិស្រ្តី គឺជាសិទ្ធិមនុស្ស» ព្រមទាំង «ស្រី្តជាឆ្អឹងខ្នងនៃសង្គម-សេដ្ឋកិច្ចជាតិ», ៥.បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ ផ្ដោតលើ​ការគិតគូរអំពីក្របខ័ណ្ឌ​និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់ តើកន្លែងណាត្រូវថែរក្សាអភិរក្ស និងកែលម្អអភិវឌ្ឍបន្ថែម ហើយកន្លែងណាដែលគួរឈប់យកមកធ្វើជានិយាមសង្គមតទៅទៀត និង៦.បន្តអនុវត្តវិធានការគាំពារសង្គម​ប្រកបដោយបរិយាបន្ន។

ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់បន្ថែមថា សមភាពយេនឌ័រ និងការបង្កើនភាពអង់​អាច​​ដល់ស្រ្តីនិងក្មេងស្រី គឺមិនត្រឹមតែជាគោលដៅដែលត្រូវសម្រេចឱ្យបាននោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពរីកចម្រើន និងវិបុលភាពសង្គមផង និងនាំសង្គមជាតិកម្ពុជាក្នុងការឈានទៅសម្រេចបាននូវមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ពិតជានឹងអាចបង្កើតបាននូវអនាគតមួយ ដែលសិទ្ធិរបស់ស្ត្រីទទួលបាននូវការការពារយ៉ាងពេញលេញ ហើយសំឡេងនិងការរួមចំណែករបស់ស្រ្តីក្នុងសង្គមជាតិ ត្រូវបានដឹងលឺ, ទទួលស្គាល់ និងផ្តល់តម្លៃ និងបានធ្វើការប្រកាសចំពោះស្រ្តីនៅជុំវិញពិភពលោកថា «អ្នកគឺមានអំណាច (You are powerful) ហើយអ្នកក៏មានសមត្ថភាព (You are capable) ផងដែរ» ៕

អត្ថបទដែលជាប់ទាក់ទង