ឃាតកម្មសម្លាប់បុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ញាត់ចូលក្នុងវ៉ាលី

ភ្នំពេញ៖ ភាពសាហាវ សម្លាប់មនុស្ស កើតមានសឹងរាល់ថ្ងៃ ឃាតកម្មសម្លាប់បុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ញាត់ចូលក្នុងវ៉ាលី ដាក់ជាមួយដុំដែក សម្រាប់ហាត់ប្រាណ ហើយយកទៅទម្លាក់ក្នុងប្រឡាយទឹក ត្រូវអ្នកភូមិប្រទះឃើញ នៅម៉ោង ១០យប់ ថ្ងៃទី ០៣ មីនា ២០២៥ តាមផ្លូវក្រវាត់ក្រុងទី ៣ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានចុះមកដល់ចំណុចកើតហេតុហើយ កំពុងរៀបចំត្រួពិនិត្យ កោសល្យវិច័យតាមជំនាញ៕

