គណៈសង្ឃនាយកនៃកម្ពុជា បង្កើតគណៈកម្មការការកសង្ឃ រៀបចំព្រះរាជពិធី ស្រោចស្រពព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃ នាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ

ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការ ការកសង្ឃរៀបចំព្រះរាជពិធី ស្រោចស្រពព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃ នាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បតិ៍-សុក្រ ១៥កើត-១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៥ នៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

