**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក បើកកិច្ចប្រជុំការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់ រវាងដៃគូក្នុងប្រទេសឡាវ និងកម្ពុជាស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះ

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកិច្ចប្រជុំការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់រវាងដៃគូក្នុងប្រទេសឡាវ និងកម្ពុជាស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ក្នុងក្របខ័ណ្ឌនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅកម្ពុជា (គម្រោងសាកល្បងអាងស្ទឹងសែន ២០២៤-២០២៦ វដ្តទី២) ដំណាក់កាលទី២ ក្រោមជំនួយហិរញ្ញប្បទានដោយភ្នាក់ងារទឹករបស់បារាំង Loire-Bretagne និង Rhin-Meuse សហការជាមួយការិយាល័យទឹកអន្តរជាតិបារាំង(OiEau)។

សូមជម្រាបថា កិច្ចប្រជុំការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់នេះ មានការចូលរួមពីក្រសួងធនធានទឹកនិងឧតុនិយម អាជ្ញាធរទន្លេសាប តំណាងគណៈប្រតិភូឡាវរួមមាន នាយកដ្ឋានធនធានទឹកនៃក្រសួងធនធានធម្មជាតិនិងបរិស្ថាន និងការិយាល័យធនធានធម្មជាតិនិងបរិស្ថានខេត្តបូលីខេមសាយ ព្រមទាំងគណៈប្រតិភូទីភ្នាក់ងារទឹកបារាំងរួមមានទីភ្នាក់ងារទឹកបារាំង Rhin-Meuse ទីភ្នាក់ងារទឹកបារាំង Loire-Bretagne និងការិយាល័យទឹកអន្តរជាតិបារាំង (OiEau) ដែលជាម្ចាស់ជំនួយក្នុងគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះរបស់ប្រទេសទាំងពីរ សរុបចំនួន ១៥នាក់។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងរួមនៃកិច្ចប្រជុំការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់នេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់ពីការគ្រប់គ្រងធនធានទឹកចម្រុះ គោលនយោបាយទឹក និងអភិបាលកិច្ចទឹករវាងក្រសួងធនធានទឹក និងឧតុនិយមនៃប្រទេសកម្ពុជា និងក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃប្រទេសឡាវ។

ជាលទ្ធផលដែលកិច្ចប្រជុំនេះទទួលបាន រួមមាន ទី១)ការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងកិច្ចសហការជាមួយភាគីផ្សេងទៀតក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ ដែលប្រឈមនឹងបញ្ហាស្រដៀងគ្នា និងទី២)ការសិក្សាស្វែងយល់ និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានទឹកចម្រុះរវាងភាគីឡាវនិងកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានចែករំលែកនូវការគ្រប់គ្រងអាងស្ទឹង ទន្លេនៅប្រទេសកម្ពុជា និងបានលើកឡើងផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម នឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងធ្វើការគាំទ្រយ៉ាងពេញទំហឹងជាមួយទីភ្នាក់ងារទឹកបារាំង និងការិយាល័យទឹកអន្តរជាតិបារាំង ក៏ដូចជាគណៈប្រតិភូឡាវក្នុងការគ្រប់គ្រងធនធានទឹកចម្រុះក្នុងក្របខ័ណ្ឌអាងទន្លេ រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង