**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

វៀតណាម សន្យាគាំទ្រការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋវៀតណាមជាច្រើននាក់ ដែលត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក

ហាណូយ៖ អ្នកច្បាប់ម្នាក់ បាននិយាយថា វៀតណាមសន្យាគាំទ្រការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋវៀតណាមជាច្រើននាក់ ដែលត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក ហើយដោះស្រាយឱ្យបានឆាប់ នូវសំណើថ្មីៗទៀត សម្រាប់ការបញ្ជូនពលរដ្ឋវៀតណាមមកវិញ បន្ទាប់ពីមានការគំរាមកំហែងដាក់ពន្ធគយ និងការដាក់កំហិតទិដ្ឋាការជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។

នេះគឺជាផ្នែកមួយនៃការធ្វើសម្បទានផ្សេងទៀត ដែលប្រទេសគ្រប់គ្រងដោយបក្សកុម្មុយនិស្តមួយនេះ កំពុងពិចារណា ដើម្បីចៀសវាងការបង់ពន្ធ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយ ដោយសារតែការពឹងផ្អែកខ្លាំង លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។

លោក Tin Thanh Nguyen មេធាវីខាងអន្តោប្រវេសន៍ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា វៀតណាម យល់ព្រមធ្វើតាមសំណើបញ្ជូនពលរដ្ឋវៀតណាម របស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣០ថ្ងៃ ដែលលឿនជាងអ្វី ដែលពួកគេធ្លាប់ធ្វើ នាពេលកន្លងមក។ ទីក្រុងហាណូយ ក៏បានយល់ព្រមចេញឯកសារធ្វើដំណើរ ឱ្យជនជាតិវៀតណាម ដែលកំពុងជាប់ឃុំចំនួន ៣០នាក់ផងដែរ ដែលនឹងបើកផ្លូវដល់ការបញ្ជូនពួកគេ មកពីសហរដ្ឋអាមេរិកវិញ។

គួរបញ្ជាក់ថា ក្រសួងការបរទេសវៀតណាម នៅមិនទាន់ចេញមកបញ្ជាក់នោះទេ ជុំវិញការអត្ថាធិប្បាយនេះ ប៉ុន្តែកាលពីដើមខែកុម្ភៈ អ្នកនាំពាក្យមួយរូបរបស់ក្រសួងនិយាយថា វៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក លើការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ ស្របតាមកិច្ចព្រមព្រៀង៕

អត្ថបទដែលជាប់ទាក់ទង