**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

លក្ខខណ្ឌចំនួន ៤ផ្សេងៗគ្នា ត្រូវបានភាគីជាច្រើនលើកឡើង ជុំវិញការធានាសន្តិសុខសម្រាប់អ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែកុម្ភៈ បានច្រានចោលការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ហើយក៏មិនបានសន្យាអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិក NATO នោះដែរ។ បើតាមលោក ត្រាំ អឺរ៉ុបត្រូវតែទទួលខុសត្រូវធានាសន្តិសុខឱ្យអ៊ុយក្រែនជំនួសសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្នុងថ្ងៃដដែល លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅតែទទូចទាមទារការធានាសន្តិសុខពីសហរដ្ឋអាមេរិក។

ក្នុងសុន្ទរកថាជាវីដេអូមួយ មុនធ្វើដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងរ៉ែកម្រ ជាមួយលោក ត្រាំ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «ការធានាសន្តិភាព និងសន្តិសុខ គឺជារឿងសំខាន់បំផុត ដើម្បីបង្ការកុំឱ្យរុស្ស៉ីបំផ្លាញអាយុជីវិតប្រជាជននៃប្រទេសដទៃ»។ លោក ហ្សេលេនស្គី អះអាងថា ការធានាសន្តិសុខនោះទៀតសោត នឹងមិនមានន័យអ្វីទាំងអស់បើគ្មានសហរដ្ឋអាមេរិក។ កន្លងមក ភាគីជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន បានលើកឡើងនូវលក្ខខណ្ឌចំនួន៤ផ្សេងៗគ្នា ក្រោមហេតុផលរៀងៗខ្លួន៖

លក្ខខណ្ឌទី១៖ គឺ «សមាជិកភាព NATO» សម្រាប់អ៊ុយក្រែន ដែលផ្ដល់ឱ្យទីក្រុងកៀវ នូវការធានាសន្តិសុខក្រោមមាត្រា ៥។ ជាការពិតណាស់ ទោះជាពាក្យពេចន៍នៅក្នុងមាត្រា ៥ មានភាពមិនច្បាស់លាស់ក៏ពិតមែន តែជាទូទៅមាត្រានេះត្រូវបានសហរដ្ឋអាមេរិក និងប្រទេសជាសមាជិក NATO ផ្សេងទៀត យកទៅបកស្រាយថាជាការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ ដើម្បីធ្វើអន្តរាគមន៍ដោយផ្ទាល់ជួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងករណីមានការវាយប្រហារណាមួយពីសត្រូវ។ ជាមួយការធានាសន្តិសុខបែបនេះ អ៊ុយក្រែនជឿជាក់ថារុស្ស៉ីនឹងកាន់តែ ញញើត ឬមិនហ៊ានបើកការវាយប្រហារសាជាថ្មីណាមួយទេ ដោយសារតែអាចបង្កទៅជាសង្រ្គាមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ នៅទីនេះ សមាជិកភាព NATO សម្រាប់អ៊ុយក្រែនគឺមាន២ទម្រង់។ ទម្រង់ទី១៖ ដោយយក តាមគំរូអាល្លឺម៉ង់ខាងលិច អ៊ុយក្រែនចូលជាសមាជិក NATO ជាមួយការអនុវត្តមាត្រា៥ តែទៅលើទឹកដីសព្វថ្ងៃដែលខ្លួនកំពុងគ្រប់គ្រងតែប៉ុណ្ណោះ ហើយសន្យាថានឹងមិនប្រើកម្លាំងយោធាដើម្បីដណ្ដើមទឹកដីអ៊ុយក្រែនដែលរុស្ស៉ី កំពុងគ្រប់គ្រងមកវិញនោះទេ។ ទម្រង់ទី២៖ គឺយកគំរូតាមន័រវែស ដែលបានក្លាយជាសមាជិក NATO ជាថ្នូរនឹងការយល់ព្រមដាក់កំហិតលើខ្លួនឯងពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេស កងទ័ព នាវាចម្បាំង និងសព្វាវុធដែលអាច មានវត្តមាននៅលើទឹកដីរបស់ខ្លួន។ ឬអាចនិយាយម្យ៉ាងទៀតបានថាត្រូវបែងចែក​ឱ្យបានច្បាស់ រវាងអ៊ុយក្រែននៅក្នុង NATO និង NATO នៅលើទឹកដីអ៊ុយក្រែន។

លក្ខខណ្ឌទី២៖ ត្រូវបានក្រុមអ្នកជំនាញខ្លះហៅថា «គំរូអ៉ីស្រាអែល» ដោយតម្រូវឱ្យសហរដ្ឋអាមេរិកផ្ដល់ឱ្យបានគ្រប់គ្រាន់នូវជំនួយយោធា និងព័ត៌មានសម្ងាត់ ដើម្បីអាចឱ្យអ៊ុយក្រែនកំញើញ ឬក៏ក្នុងករណីចាំបាច់ គឺអាចផ្ដួល កងទ័ពរុស្ស៉ី ដោយមិនចាំបាច់មានអន្តរាគមន៍ជួយពីប្រទេសដទៃ។ យកតាមគំរូអ៉ីស្រាអែល ការគាំទ្ររបស់សហរដ្ឋអាមេរិកត្រូវផ្អែកលើអនុស្សារណយោគយល់ជាច្រើនដែលមានគោលដៅផ្ដល់ឱ្យអ៊ុយក្រែននូវអាវុធទំនើបៗ ឬមានបច្ចេកវិទ្យាខ្ពស់ជាងបណ្ដាប្រទេសជាប់របងផ្ទះរបស់អ៊ុយក្រែន។ ប៉ុន្តែ​ ករណីនេះមិនអាចអនុវត្តលើអ៊ុយក្រែនបានទេ។ តែយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកអាចមានជម្រើសរើសផ្សេង នោះគឺជួយពង្រឹងសមត្ថភាពយោធា អ៊ុយក្រែន ដូចនៅក្រោមកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីអាមេរិក និងអ៊ុយក្រែនឆ្នាំ២០២៤។ មានន័យថាការពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន មិនមែនត្រឹមតែជា «យុទ្ធសាស្ត្រកាំប្រម៉ា» ដែលផ្ដោតតែទៅលើការការពារខ្លួនឯង ប៉ុណ្ណោះទេ។ អ៊ុយក្រែនក៏ត្រូវមានផងដែរសមត្ថភាពវាយលុក ជាមួយការផ្គត់ផ្គង់អាវុធ ឬមីស៊ីលរយៈចម្ងាយឆ្ងាយដូចជា ATACMS និង JASSM ដែលអាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ប្រសិនបើរុស្ស៉ីបើកការឈ្លានពាន ជាថ្មី។ បន្ថែមពីលើនេះ ជាការអនុវត្តជាក់សែ្ដង គំរូអ៉ីស្រាអែលនឹងតម្រូវឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជួយអ៊ុយក្រែនកសាងកងទ័ពដ៏ខ្លាំងមួយ ដោយបំពាក់ជាមួយយន្ដហោះចម្បាំង F-16 ក្នុងចំនួនដ៏ច្រើន ស្ដុកគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ រួមទាំងមីស៊ីលរយៈចម្ងាយមធ្យមដូចជា GMLR ការបណ្ដុះបណ្ដាលកងទ័ពឱ្យមានសមត្ថភាពធ្វើប្រតិបត្តិការអាវុធរួមគ្នា ពង្រឹងខ្សែការពារ មីស៊ីលរយៈចម្ងាយឆ្ងាយ ភាពធន់ និងមានឧស្សាហកម្មផលិតអាវុធ ទំនើបៗឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
លក្ខខណ្ឌទី៣៖ នោះគឺឱ្យអឺរ៉ុបជាអ្នកធានាសន្តិសុខឱ្យអ៊ុយក្រែនជំនួសសហរដ្ឋអាមេរិក ដូចដែលលោក ត្រាំ បានលើកឡើង។ កាលពីពេលថ្មីៗនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ គឺលោក Mike Waltz បានប្រាប់ទូរទស្សន៍ NBC ថាបញ្ហាធានាសន្តិសុខជាទំនួលខុសត្រូវរបស់អឺរ៉ុប ហើយការលើកឡើងបែបនេះបានបង្កឱ្យមានការចោទសួរថាតើបណ្ដាប្រទេសអឺរ៉ុបអាចបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ក្រោយសង្រ្គាមបិទបញ្ចប់ ឬក៏យ៉ាងណា? ក្នុងករណីនេះ ក្រុមអ្នកជំនាញយល់ថាមានលទ្ធភាពដែលរុស្ស៉ីអាចនឹងបើកការឈ្លានពានសាជាថ្មី។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកPete Hegseth បានបញ្ជាក់ច្បាស់ៗរួចហើយថាប្រសិនបើកងទ័ពអឺរ៉ុបធ្វើដំណើរទៅកាន់អ៊ុយក្រែន នោះគឺពួកគេ នឹងត្រូវធ្វើដំណើរទៅ ដោយគ្មានការធានាសន្តិសុខណាមួយពីសហរដ្ឋអាមេរិកឡើយ។ សម្ដីរបស់ប្រមុខការពារជាតិអាមេរិកបានធ្វើឱ្យប្រទេសអឺរ៉ុបមួយចំនួន ព្រួយបារម្ភថាវត្តមានកងទ័ពអឺរ៉ុបនៅអ៊ុយក្រែន អាចនឹងទុកឱកាសឱ្យលោក ពូទីនបំបែកបំបាក់សហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងករណីដែលលោក ពូទីន កំណត់គោលដៅលើកងទ័ពអឺរ៉ុប ហើយវាក៏អាចនឹងបង្កផងដែរទៅជាសង្រ្គាមជាមួយបណ្ដាប្រទេសអឺរ៉ុប ដែលជាសមាជិក NATO ដោយគ្មានការគាំទ្រពី សហរដ្ឋអាមេរិក។

លក្ខខណ្ឌទី៤៖ គឺអព្យាក្រឹតភាពរបស់អ៊ុយក្រែន ជាសំណើមួយដែលរុស្ស៉ីទំនងជានឹងលើកយកធ្វើជាប្រធានបទមួយនៅឯតុចរចា ដោយផ្អែកលើកិច្ចពិភាក្សាក្នុងទីក្រុង Istanbul កាលពីឆ្នាំ២០២២។ សំណួរសំខាន់នៅទីនេះ គឺថាតើនឹងមានអ្វីកើតឡើង ប្រសិនបើអព្យាក្រឹតភាពរបស់អ៊ុយក្រែនត្រូវបានរំលោភបំពាន។ នៅឯកិច្ចចរចាក្នុងទីក្រុង Istanbul ទីក្រុងមូស្គូបានស្នើឡើងថាអ៊ុយក្រែនមិនអាចចូលរួមក្នុងបក្សសម្ព័ន្ធណាមួយទេ ហើយចំនួនកងទ័ព របស់ខ្លួនត្រូវមានការដាក់កំហិត រីឯសន្តិសុខនឹងត្រូវបានធានាដោយប្រទេសមួយក្រុមដែលបានប្ដេជ្ញាចិត្តជួយអ៊ុយក្រែនក្នុងករណីមានការវាយប្រហារ។ ប៉ុន្តែសំណើបែបនេះ វាប្រៀបបានទៅនឹងការផ្ដល់សិទ្ធិវេតូឱ្យរុស្ស៉ីដូច្នោះដែរ ឬអាចនិយាយម្យ៉ាងទៀតបានគ្មានយន្ដការអនុវត្តនោះទេ។ លើសពីនេះ យុទ្ធសាស្ត្រអព្យាក្រឹតក៏មិនសូវជាមានប្រសិទ្ធភាពដែរ។ ជាឧទាហរណ៍៖ ករណីហ្វាំងឡង់ដែលក្រោយសង្រ្គម លោកលើកទី២ អតីតសហភាពសូវៀត នៅតែ មានលទ្ធភាពជ្រៀតជ្រែកចូលទាំងគោលនយោបាយការបរទេស និងនៅក្នុងស្រុក ហើយអាចរក្សាឥទ្ធិពលរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍។ សម្រាប់ករណីបែលហ្សិកវិញ ដែលធ្លាប់ត្រូវបានគេសន្មត់ថាជាតំបន់ទ្រនាប់ អព្យាក្រឹតមួយដោយមិនមានជំនួយពីមហាអំណាចដទៃ ត្រូវបានឈ្លានពានទាំងនៅក្នុងសង្រ្គាមលោកលើកទី១ និងលោកលើកទី២។
លោក ហ្សេលេនស្គី បានបញ្ជាក់ម្ដងហើយម្ដងទៀតថា «ការធានាសន្តិសុខដែលមិនមានសហរដ្ឋអាមេរិក គឺវាមិនមែនជាការធានាសន្តិសុខពិតប្រាកដនោះទេ»៕

អត្ថបទដែលជាប់ទាក់ទង