**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំការងារគន្លឹះដើម្បីដោះស្រាយបញ្ហាចរាចរណ៍ឆ្នាំ២០២៥

ភ្នំពេញ៖ យ៉ាងហោចណាស់ មានកិច្ចការងារសំខាន់ៗចំនួន៥ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ អភិបាលរាជធានី-ខេត្ត និងស្នងការនគរបាលរាជធានី-ខេត្ត  មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ឯកឧត្តមអភិសន្ដិបណ្ឌិត បានថ្លែងអំពីភាពចាំបាច់នៃការដោះស្រាយជាអាទិភាពលើមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចម្បង។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការពង្រឹងការអនុវត្តច្បាប់នៅពេលយប់ និងការបើកបរលើសល្បឿនកំណត់ គឺត្រូវតែយកចិត្តទុកដាក់រឹតបន្តឹងឱ្យមែនទែនបំផុត ពីព្រោះវាជាកត្តានាំឱ្យមានគ្រោះថ្នាក់ច្រើន។ បន្ថែមលើនេះ គឺការកំណត់ពេល មិនឱ្យរថយន្តធំៗចរាចរណ៍ក្នុងឱកាសបុណ្យជាតិធំៗ ដូចជាចូលឆ្នាំ និងភ្ជុំបិណ្ឌ ជាដើម។ ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្ដិបណ្ឌិត បានណែនាំឱ្យអនុវត្តដោយផាកពិន័យតឹងរឹងបំផុតលើក្រុមរថយន្តកែច្នៃស៊ីផ្លេ ដាក់វាំងនន លេងភ្លើង បិទស្គុតខ្មៅ ដោយពុំបាច់អប់រំទៀតទេ អនុវត្តផាកពិន័យតាមច្បាប់តែម្ដង។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយពិន័យយានយន្តល្មើសសរុបបានចំនួន១១៦ .៣០៨គ្រឿង ក្នុងនោះទោចក្រយានយន្ត ត្រីចក្រយាយន្ត មាន៨.១៩២៨គ្រឿង រថយន្តមាន៣៤.៣២១គ្រឿង។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ សរុបមាន២.៨៤៤លើក ក្នុងនោះកើតឡើងពេលយប់មាន៥៧% បណ្ដាលឱ្យស្លាប់១.៥០៩នាក់ របួស៣.៧២០នាក់ ក្នុងចំណោមអ្នករងរបួសមានធ្ងន់២.២៧៣នាក់។

បើតាមរបាយការណ៍ មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់គឺការបើកបរលើសល្បឿនកំណត់  បើកបរមិនគោរពសិទ្ធិ បើកបរមិនប្រកាន់ស្ដាំ បើកបរប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ ស្រវឹង កត្តាយានយន្ត កត្តាស្លាកសញ្ញា ងងុយពេលបើកបរ កត្តាផ្លូវ និងកត្ដាអាកាសធាតុ។ គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ មាន៨០%នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺមាន៦៧%ហើយដែលមិនពាក់មួកការពារសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង