**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២ ៨៤៤លើក ថយចុះ ៤៧៣លើក ប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣ ៣១៧លើក

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក នៃ (គ.ស.ច.គ.) អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត តំណាងអង្គការជាតិ អន្តរជាតិ វិស័យឯកជន និងមន្រ្តីរាជការជាច្រើនរូបផងដែរ។

យោងតាមរបាយការណ៍ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរៀបចំការងារផ្សព្វផ្សាយអប់រំច្បាប់ កិច្ចប្រជុំថ្នាក់ដឹកនាំសំខាន់ៗ សិក្ខាសាលា ការបណ្តុះបណ្តាល និងប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ រួមមានបានផ្សព្វផ្សាយអប់រំច្បាប់ ដល់គ្រូបង្រៀន សិស្ស មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋចំនួន ១ ៩០៧លើក ដល់ប្រជាពលរដ្ឋប្រមាណ ៣១០ ៦៨៩នាក់ ចែកមួកសុវត្ថិភាពសរុបប្រមាណ ៤ ៣០៦មួក និងឯកសារផ្សព្វផ្សាយពាក់ព័ន្ធសរុបប្រមាណ ៤៩៦ ៣១៦ច្បាប់ និងបានសហការជាមួយក្រុមការងារ ប.ស.ស ផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ដល់កម្មករ និយោជិត និងអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតសរុបចំនួន ១៥៦លើក ដែលមានអ្នកចូលរួមសរុប ១៥ ៥០៤នាក់ ព្រមទាំងបានសហការ និងសម្របសម្រួលរៀបចំយុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត ដល់អ្នកបើកបរម៉ូតូកង់បីដែលជាសមាជិក ដៃគូបើកបររបស់ក្រុមហ៊ុនហ្គ្រេប (ខេមបូឌា)ឯ.ក ចំនួន១៧វគ្គ ដែលមានអ្នកចូលរួមចំនួន ២ ៧២០នាក់។

ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបមានចំនួន ២ ៨៤៤លើក ដោយថយចុះ១៤% ស្នើនឹង ៤៧៣លើក ប្រសិនប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។ ក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន ៨៩៦លើក ខេត្តព្រះសីហនុចំនួន ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក ដែលមូលហេតុនៃការបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% និងកត្តាផ្សេងៗ ៤%។

ទន្ទឹមនឹងនេះលទ្ធផលនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានពិន័យយានយន្ដល្មើសច្បាប់សរុប ចំនួន ១១៦ ៣០៨គ្រឿង (១១៦ ៧២១ករណី) ដែលក្នុងនោះរួមមាន ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ៨១ ៩៨៧គ្រឿង (៨១ ៩៩៨ករណី) ស្មើ៧០% និងរថយន្តចំនួន ៣៤ ៣២១គ្រឿង (៣៤ ៧២៣ករណី) ក្នុងនោះធុនធ្ងន់ ១ ៥០៣គ្រឿង (១ ៥៥៨ករណី) ស្មើ៣០%។
ទន្ទឹមនឹងនេះ គ.ស.ច.គ. ដាក់ចេញទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ១).ឱ្យបន្តជំរុញអនុវត្តផែនការសកម្មភាពស្ដីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅឱ្យបានការបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមាននិរន្តរភាព និងប្រសិទ្ធភាពប្រកបដោយភាពម៉ឺងម៉ាត់ តម្លាភាព និងស្មើភាព ២). ជំរុញបញ្ចប់នីតិវិធីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ៣). រៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦ ៤).បន្តរៀបចំទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ ៥).រៀបចំសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ៦).បន្តផ្សព្វផ្សាយ និងអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ៧). ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍នៅតាមរាជធានី ខេត្ត ផ្តោតលើសិស្សានុសិស្ស អ្នកប្រើប្រាស់ម៉ូតូ អ្នកបើកបរយានយន្តអាជីព និងអ្នកបើកបរដឹកកម្មករ និយោជិត។ ជាមួយនេះ បន្ត ជំរុញការសិក្សាការកសាងតំបន់សុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន ៨). ជំរុញការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗ ទប់ស្កាត់ការលក់ដូរ ការដាក់តាំង ការសាងសង់ សំណង់ជាដើម ៩).ជំរុញដោះស្រាយទប់ស្កាត់គ្រោះថ្នាក់នៅកន្លែងផ្លូវប្រសព្វជាមួយផ្លូវដែក និង ១០). បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង