សម្ដេចបវរធិបតី៖ ទោះបីជាស្ថិតនៅក្នុងតំណែងណាក៏ដោយ យើងត្រូវប្រកាន់យកគោលការណ៍ ធ្វើឱ្យលឿន ធ្វើឱ្យលះ

ភ្នំពេញ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីជាស្ថិតនៅក្នុងតំណែងណាក៏ដោយ យើងត្រូវប្រកាន់យកគោលការណ៍ ធ្វើឱ្យលឿន ធ្វើឱ្យលះ។
ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ Southeast Asia ដែលប្រារព្ធនៅសណ្ឋាគារសុខា សៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា បើស្ទាក់សុំគោលការណ៍រាយការណ៍មិនថា យើងជាមេគេ ជាកូនចៅគេ មិនថាយើងធ្វើការឱ្យខ្លួនឯង មានកិច្ចការជាច្រើនដែលត្រូវពាក់ព័ន្ធ ពោលគឺត្រូវក្តាប់គោលគំនិតឱ្យច្បាស់ទើបយើងអាចទទួលបានជោគជ័យ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា បើយើងចង់ជោគជ័យនៅក្នុងស្ថាប័នមួយទាល់តែបង្ហាញថា ការងារគ្រប់ថ្នាក់យើងមានសមត្ថភាពទទួលខុសត្រូវហើយលឿនជាងគេ ព្រោះថា នៅក្នុងការបំពេញការងារតែងតែមានការប្រកួតប្រជែង ដែលទាមទារអោយយើងបំពេញការងារឱ្យបានលឿន និងត្រឹមត្រូវចំគោលគំនិតរបស់ថ្នាក់ដឹកនាំ ៕

